Connect with us

KPT+

បើពិតចង់ឲ្យកូនល្អមែន ឪពុកម្តាយគ្រប់រូបមិនគួរប្រដៅកូនតាមវិធី ៤ យ៉ាងនេះទេ

បានផុស

នៅ

ឪពុកម្ដាយគ្រប់រូបរមែងចង់ឲ្យកូនៗរស់នៅជាក្មេងល្អ ព្រមទាំងមានជីវិតដ៏ប្រសើរមួយនាពេលអនាគត។ ដូច្នេះឪពុកម្ដាយរាល់គ្នាតែងអប់រំបង្រៀនពួកគេតាមវិធីផ្សេងៗដើម្បីធានាថាកូនៗក្លាយជាក្មេងល្អ។ ប៉ុន្តែវិធីខ្លះឪពុកម្ដាយមិនគួរយកមកប្រើដើម្បីស្ដីប្រដៅកូនៗទេ ព្រោះអាចនាំឲ្យពួកគេមានបញ្ហាផ្លូវចិត្តទៅវិញ។

១. ស្តីបន្ទោសកូននៅមុខអ្នកដទៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រៀនប្រដៅកូនចៅគឺជារឿងមួយដ៏ត្រឹមត្រូវដើម្បីតម្រង់ទិសទៅកាន់អនាគតត្រចះត្រចង់។ ផ្ទុយមកវិញ បើស្ដីប្រដៅកូននៅនឹងមុខអ្នកដទៃ នោះអាចនឹងបង្កឲ្យពួកគេអៀនខ្មាស់និងគុំគួន។ ទង្វើត្រឹមត្រូវឪពុកម្ដាយគួរស្តីប្រដៅនៅពេលដែលភ្ញៀវមិននៅ ឬគ្មានអ្នកដទៃ។

២. ដាក់វិន័យដោយគ្មានហេតុផល

ការដាក់កំហិត ឬវិន័យអ្វីមួយទៅកាន់កូនចៅ ចាំបាច់ត្រូវតែមានហេតុផលដែលបញ្ជាក់ថា កិច្ចការដែលកំពុងធ្វើគឺអាចជួយដល់ពួកគេបាន។ ការពន្យល់ប្រាប់អំពីផលវិជ្ជមាន និងអវិជ្ជមានទៅកាន់ក្មេងនូវរឿងដែលឪពុកម្ដាយហាមឃាត់គឺពិតជាភារកិច្ចដែលមិនគួមើលរំលង។

៣. ប្រៀបធៀបកូនជាមួយអ្នកដទៃ

ឪពុកម្តាយមួយចំនួនចង់ឲ្យកូនយកបុគ្គលណាម្នាក់ធ្វើជាគំរូ ដោយប្រើពាក្យសម្ដីប្រៀបធៀប វាយតម្លៃទាបចំពោះកូនរបស់ខ្លួន។ ទង្វើបែបនេះមិនមែនជាការបង្រៀនកូនឲ្យល្អដូចប៉ាម៉ាក់រំពឹងនោះទេ ប៉ុន្តែអាចបង្កឲ្យមានជំងឺបាក់ទឹកចិត្តចំពោះកូនទៅវិញ។ អ្វីដែលឪពុកម្តាយគួរធ្វើគឺលើទឹកចិត្តកូន និងផ្តល់ដំបូន្មានល្អៗទៅតាមលទ្ឋភាព។

៤. ប្រើពាក្យអសុរោះទៅកាន់កូនៗ

ការប្រើប្រាស់សម្ដីត្រឹមត្រូវនឹងនាំទៅកាន់ជីវិតដែលវិជ្ជមាន ប៉ុន្តែបើប្រើខុសនឹងនាំទៅកាន់រឿងមិនល្អ។ ដូច្នេះ ការប្រើពាក្យដែលពុំគប្បីទៅកាន់ក្មេង គឺកំពុងបង្ហាញនូវបុគ្គលិកលក្ខណៈដែលពោពេញទៅដោយភាពអវិជ្ជា និងជាគំរូអវិជ្ជមានទៅកាន់កូនៗរបស់ខ្លួន។

ពាក្យសម្ដីមនុស្សចាស់ពិតជាមានឥទ្ឋិពលខ្លាំងណាស់ចំពោះក្មេងៗ។ ដូចេ្នះជាឪពុកម្ដាយគួរប្រើពាក្យពិរោះពិសារ និងទន់ភ្លន់ធ្វើជាគំរូ មិនមែនអាងអីក៏សម្លុតជេរប្រមាថនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖ សម័យនេះហើយ ឈប់ប្រើអំពើហិង្សលើកូនទៅ ចេះតិចនិក៤នេះ ប្រដៅកូនស្រួល

ចុចអាន៖ រឿង ៧ យ៉ាង​ដែល​អ្នក​ជា​ឪពុក​គួរ​តែ​បង្រៀន​ទៅ​កាន់​កូនប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម