ភាព​ខុសគ្នា​ដាច់ រវាង​ស្នេហា​ចង់​បង្អួត​សង្គម ​និង​ស្នេហា​ព្រោះ​ខ្វះ​គ្នា​មិនបាន
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ភាព​ខុសគ្នា​ដាច់ រវាង​ស្នេហា​ចង់​បង្អួត​សង្គម ​និង​ស្នេហា​ព្រោះ​ខ្វះ​គ្នា​មិនបាន

បានផុស

នៅ

ស្នេហា​មិន​ពិត​ដែល​កើតមាន​ឡើង​មិន​ឈប់​ក្នុង​សង្គម​បច្ចុប្បន្ន និង​កំពុង​បង្ក​ជា​ជំងឺ​បាក់ទឹកចិត្ត​ ព្រមទាំង​ការ​ស្អប់ខ្ពើម​ជីវិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ខ្លះ​ត្រូវ​បាន​ម៉ែឪ បង្ខំ​ឲ្យ​មាន​ប្ដី​ប្រពន្ធ ទាំង​ដែល​មិន​ទាន់​ចេះ​ស្រលាញ់ ហើយ​បាន​ប៉ុន្មាន​ឆ្នាំ​សល់​កូន​មួយ​ពីរ ក៏​លែងលះ​ព្រោះពេលនោះទើបនឹង​ចេះស្គាល់ជីវិត ចេះស្រលាញ់ រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ចង់​រួមរស់​ជាមួយ​ពេញមួយ​ជីវិតតទៅ។

រឿង​នេះ​កើតមាន​ច្រើន​តើ​អ្នកមាន​ ឬអ្នកធំ ដែល​ឪពុកម្ដាយ​និយមណាស់​រឿង​រៀប​គូកុំ​ឲ្យ​បែកទ្រព្យនិងរៀបតាំងពីនៅក្មេងៗខ្លាំង។

ចំណែក​នៅក្នុងចំណោម​អ្នកមធ្យមក៏មាន​អ្នកច្រលំច្រើន​រវាង​ស្នេហា​បង្អួតគ្នា​ និង​ស្នេហា​ពិត​ត្រូវរួមរស់ពេញមួយជីវិត​ទៅ។

អាពាហ៍ពិពាហ៍ គឺជាការ​រួមជីវិត​នៃមនុស្សពីរនាក់។ ពួកគេ​ត្រូវយល់ពីគ្នា ត្រូវចេះ​ទទួលយកគ្នាទាំងល្អទាំងមិនល្អ និង​គាំទ្រគ្នាកែលំអរ​ចរិត កែលំអរជីវិត​ទើបអាច​នៅ​ជាមួយគ្នា​បាន។ ប្រសិន​រៀបការ​ព្រោះ​តែ​កេរ៍ឈ្មោះ​ហើយ​ជួនកាល​មិន​អាចលែង​គ្នា​បាន ដោយសារ​ឪពុកម្ដាយ​រកស៊ី​ជាមួយគ្នា ឬ​ខ្លាច​ខ្មាស​គេ​អ្វី ភាគីទាំងសងខាងត្រូវមានវិបត្តិជ្រៅរហូត​ដល់​ថ្នាក់​ញៀន​សុរា សេពគប់​ដើរ​ហើរ​បំភ្លេច​ជីវិត​ផ្ទាល់ខ្លួន​ចោល ឬខ្លះឈាន​ដល់​ថ្នាក់​ប្រព្រឹត្តិ​ផិតក្បត់។

ខោអាវ ឡាន​ផ្ទះ អ្នក​អាច​បង្អួត​គ្នា​បាន តែស្នេហា​មិនមែន​សម្រាប់​ឲ្យ​គេមើលថាល្អទេ ត្រូវ​តែ​តួ​សម្តែង​មាន​សុភមង្គល​ផង​ទើប​ជីវិត​រលូន​ទៅ ពុំនោះសោត កូនចៅ​នឹង​រងទុក្ខ​ដែល​កើត​ក្នុង​គ្រួសារ​បែបនេះ។

សូម​បញ្ឈប់​ទៅ ការ​មាន​ស្នេហា​ដើម្បី​បង្អួត​សង្គម គួរ​តែ​ចេះ​កំណត់​កត្តា​សុភមង្គល​សម្រាប់​ជីវិត ព្រោះ​សង្គម​មួយ​ដែលមាន​មនុស្ស​រស់នៅ​ក្នុង​អពមង្គល​ច្រើន ក៏​នឹង​មាន​បញ្ហា​អនាចារ​ច្រើន​ដូចគ្នា៕

ប្រែសម្រួល៖ចម្រើន តារា​

ចុចអាន៖កំពូលទស្សនវិជ្ជាពីព្រះសម្មាសម្ពទ្ធ ដែល​នឹង​ផ្លាស់ប្ដូរ​ជីវិត​អ្នក

ចុចអាន៖រឿងតូចៗ ១១ យ៉ាងអាចធ្វើឲ្យជីវិតស្រស់ស្អាតនិងមានក្ដីសុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

តេ​ក្វាន់​ដូ​ITF​កម្ពុជា រៀបចំ​ការប្រកួត​វិ​ញ្ញាសា​មេគុន​តាម​អន​ឡាញ​ជា​លើកដំបូង

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​៥​គ្រាប់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច​សខេង​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​សហការ​ជាមួយ​គ​.​ជ​.​ប​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​សង្កាត់​បឹង​សាឡាង​ទទួលបាន​អំណោយ​ពីស​ម្តេច​ទាំង​ទ្វេ ខណៈ​បិទ​ខ្ទប់​យក​សំណាក

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​រក​ឃើញ​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta)​ចំនួន ២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services