Connect with us

KPT+

ស្ដេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក នាឆ្នាំ២០២២

បានផុស

នៅ

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ប្រភពពី Wikipedia បានចុះផ្សាយ និងរាយការណ៍បញ្ជីត្រកូលរាជវង្សដែលមានជាងគេបំផុតលើលោក នាឆ្នាំ២០២២ នេះ ដែលក្នុងនោះមានរាជវង្ស ៥អង្គជាមហាសេដ្ឋីនាំមុខគេនោះគឺ៖

៥.  ស្ដេច Mohammed VI ប្រទេសម៉ារុក

Mohammed VI addresses a message to find a solution to the Palestinian  question | Atalayar - Las claves del mundo en tus manos
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ៨.២ ពាន់លានដុល្លារ

ស្ដេច Mohammed ទី៦ ជាព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកបច្ចុប្បន្ន។ ទ្រង់បានឡើងសោយរាជ្យនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៩ បន្ទាប់ពីការសោយទីវង្គតរបស់បិតាគឺស្តេច Hassan ទី២។

ស្ដេច Mohammed គឺជាពាណិជ្ជករ និងជាម្ចាស់ធនាគារឈានមុខគេរបស់ប្រទេសម៉ារ៉ុក។ ទ្រង់ក៏ជាម្ចាស់ក្រុមហ៊ុនធំៗនាំមុខនៅក្នុងប្រទេសដូចជា ទេសចរណ៍ ​អចលនទ្រព្យ ផ្សារទំនើប ធានារ៉ាប់រង ទូរគមនាគមន៍ ក្រុមហ៊ុនជីករ៉ែ និងក្រុមហ៊ុនផលិតស្រាបៀរធំបំផុត Heineken ផងដែរ។ ដោយសារមានជំនួញធំទាំងនេះ នៅក្រោមការគ្រប់គ្រង ទើបបានជាស្ដេច Mohammed ទី៦ ក្លាយជាមហាសេដ្ឋីកំពូលរបស់ប្រទេស និងជាប់ជាព្រះមហាក្សត្រមានទ្រព្យច្រើនបំផុតទី៥ នៅលើលោក នាឆ្នាំ ២០២២នេះ។

៤. Khalifa bin Zayed Al Nahyan ព្រះចៅ អាប៊ូ ដាប៊ី ប្រទេសអារ៉ាប់រួម

Khalifa bin Zayed Al Nahyan - Wikipedia

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៥ ពាន់លានដុល្លារ

ទ្រង់ជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម និងជាព្រះចៅនៃរាជធានី អាប៊ូ ដាប៊ី ​(Abu Dahbi) ។ យោងតាម THE BUSINESS STANDARD ចុះផ្សាយថា ទ្រព្យសម្បត្តិរបស់ព្រះចៅអង្គនេះបានមកពីការងារជាប្រធានអាជ្ញាធរវិនិយោគនៅក្រុង អាប៊ូដាប៊ី ដែលគ្រប់គ្រងលើប្រេងនាំចេញ។ យ៉ាងណាក្ដីទ្រង់មានប្រជាប្រិយភាពសុះសាយពាសពេញពិភពលោកដោយសារសកម្មភាពសប្បុរសធម៌របស់ទ្រង់។

៣. ស្តេច Salman Abdulaziz bin Saud ប្រទេសអារ៉ាប៊ីសាអូឌីត

Salman Ascends Throne to Become Saudi King - The New York Times

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ១៨ ពាន់លានដុល្លារ

ព្រះរាជា Salman Abdulaziz bin Saud អាចស្ថិតនៅលំដាប់ទី៣ក្នុងបញ្ជីស្ដេចមានជាងគេតែអង្គឯង។ ប៉ុន្តែប្រសិនបើបូកទ្រព្យគ្រួសារទាំងមូល រាជវង្សអារ៉ាប៊ីសាអូឌីតជាគ្រួសារដែលមានជាងគេបំផុតនៅលើពិភពលោកដែលសម្បត្តិសរុបមានជាង ១ ទ្រីលានដុល្លារ។ ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត មានប្រភពចំណូលដ៏ធំបំផុតមកពីប្រេង រីឯការវិនិយោគនានាហាក់អាថ៌កំបាំងណាស់។ យ៉ាងណា Wikipedia ផ្សាយថា រាជវង្សនេះជាម្ចាស់វិមានថ្លៃៗ ឡានទំនើប ឧទ្ធម្ភាគចក្រ និងយន្តហោះឯកជនជាច្រើនទៀត។

២. ស្ដេច Sultan Hassanal Bolkiah ប្រទេសប្រ៊ុយណេ

Sultan of Brunei

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ២០-២៨ ពាន់លានដុល្លារ

បន្ទាប់ពីព្រះមហាក្សត្រីអេលីសាបិតទី ២ ស្តេច Sultan Hassanal Bolkiah គឺជាព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេទី ២ លើពិភពលោក។ ទ្រង់ក៏ជានាយករដ្ឋមន្រ្តីនៃប្រទេសប្រ៊ុយណេផងដែរ។ ទ្រព្យសម្បត្តិស្ដេចអង្គនេះមានប្រភពមកពីអាជីវកម្មនាំចេញប្រេង និងឧស្ម័នធម្មជាតិក្នុងស្រុក។ ស្តេច Sultan រស់នៅក្នុងវិមានធំជាងគេបំផុតលើលោកឈ្មោះ Istana Nurul Iman ដែលមានបន្ទប់ប្រមាណ ១៧៧៨ បន្ទប់ ហើយទ្រង់ក៏ត្រូវបាន South China Morning Post រាយការណ៍ថា ជាម្ចាស់នៃក្បួនឡាន Rolls Royces ជាង ៦០០ គ្រឿងផងដែរ។

១. ស្តេច Maha Vajiralongkorn ប្រទេសថៃ

Thai King Maha Vajiralongkorn greets cheering, crying crowds on final day  of coronation - ABC News

ទ្រព្យសម្បត្តិប៉ាន់ស្មាន៖ ៣០-៤៣ ពាន់លានដុល្លារ

ព្រះរាជាព្រះជន្ម ៦៧ ព្រះវស្សាអង្គនេះឡើងគ្រងរាជ្យនៅឆ្នាំ ២០១៩ បន្ទាប់ពីបិតាសោយទិវង្គតកាលពីឆ្នាំ ២០១៦ ។ គ្រួសារទ្រង់កាន់កាប់ដីជាង ១៦,២១០ ហិកតានៅក្នុងប្រទេសថៃ ដោយមានកិច្ចសន្យាជួលចំនួន ៤ ម៉ឺនកន្លែងនៅក្នុងស្រុកដែលក្នុងនោះ ១៧,០០០ កន្លែងនៅរាជធានីបាងកក។ ព្រះមហាក្សត្រអង្គនេះក៏កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប និងធនាគារសៀមពាណិជ្ជ។ ទ្រង់ក៏ជាម្ចាស់ត្បូងពេជ្រធំជាងគេបំផុតលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ THE BUSINESS STANDARD៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ នាយករដ្ឋមន្ត្រីក្មេង​បំផុត​ ៧ រូបលើលោក សុទ្ធសឹងជាប់​តំណែង​ដោយ​ការ​បោះឆ្នោត

ចុចអាន៖ ដើមឆ្នាំ ២០២២ មហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍ ជាបុគ្គលទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម