Connect with us

KPT+

បើកកកាយរឿងពិត រាជទាយាទវ័យក្មេង ម៉ារ៉ុក ដ៏មានឥទ្ធិពល

បានផុស

នៅ

ក្នុងនាមជាកូនចៅរាជវង្ស ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ (Moulay Hassan) នៃប្រទេសម៉ារ៉ុក ត្រូវបានគេចាត់ទុកជាបុគ្គលដ៏មានសក្ដានុពល ដោយសារទ្រង់កាន់កាប់ទ្រព្យសម្បត្តិមហាសាលទាំងក្មេងខ្ចី និងជារាជទាយាទគ្រងបល្ល័ង្ក នាពេលអនាគត។

Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមរាជវង្សានុវង្ស ដែលមានទ្រព្យសម្បត្តិមហាសាល និងកាន់អំណាចតាំងពីក្មេង ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ នៃប្រទេសម៉ារ៉ុក ជាបុត្រារបស់ស្ដេចមានបំផុតទី៥ និងជាបុគ្គលវ័យក្មេងមានឥទ្ធិពលបំផុតនៅលើលោក។ រហូតមកដល់បច្ចុប្បន្ន ព្រះអម្ចាស់អង្គនេះ នៅតែស្ថិតនៅតារាងលំដាប់កំពូលនៃចំណាត់ថ្នាក់កូនមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិក្នុងដៃសរុបប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក។

Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19

ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ ប្រសូតក្នុងឆ្នាំ ២០០៣ គឺជាព្រះរាជបុត្រតែមួយអង្គគត់របស់ស្តេច Mohammed VI និងម្ចាស់ក្សត្រី Lalla Salma។  ក្នុងនាម​ជាព្រះមហាក្សត្រអនាគត ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ តែងតែ​យាងតាម​ព្រះបិតា​របស់​ទ្រង់​ដើម្បី​ចូលរួម​កិច្ចប្រជុំ​នយោបាយ​សំខាន់ៗជាច្រើន ក៏ដូចជាជួបជាមួយអ្នកមុខអ្នកការតូចធំ តាំង​ពី​ក្មេងៗ​មក។ ដូច្នេះ​ហើយ​ទ្រង់ត្រូវ​បាន​អ្នកកាសែតកត់​សម្គាល់ និង​តាម​ប្រមាញ់ព័ត៌មាន មិនសូវបាត់នោះទេ។ ជាពិសេស​ព័ត៌មានដែល​ថា ​ក្នុង​វ័យ ១៩​វស្សាឆ្នាំនេះ ព្រះអង្គម្ចាស់​ នៅ​លីវនៅឡើយ កំពុងទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន​។

Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19

ដោយឡែកកាលពីឆ្នាំមុន ជាខួបគម្រប់ ១៨វស្សា របស់ព្រះអង្គម្ចាស់ មូឡាយ សមាជិកព្រះរាជវង្សានុវង្ស និងប្រជាជនម៉ារ៉ុកទាំងអស់ បានប្រារព្ធពិធីដ៏ឱឡារឹកមួយថ្វាយទ្រង់។ ព្រឹត្តិការណ៍នេះជាឱកាសដើម្បីអបអរសាទរដែលព្រះអង្គម្ចាស់ទទួលបានសញ្ញាបត្របាក់ឌុប និងបានបញ្ចប់ការសិក្សាដោយឡែកផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គមផង។ ដោយសារទេពកោសល្យឆ្នើមនេះ ព្រះអង្គម្ចាស់បានទទួលការសរសើរខ្ពស់ពីក្រសួងអប់រំជាតិម៉ារ៉ុក។

Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19

ថ្វីត្បិតទ្រង់ប្រសូតក្នុងត្រកូលអភិជនយ៉ាងណាក្ដី ខ្សែជីវិតរបស់ទ្រង់ខុសពីកូនអ្នកមានទូទៅ ​ព្រោះទ្រង់ត្រូវទទួលបន្ទុកធ្ងន់ជាងអ្នកដទៃឆ្ងាយណាស់។ ជាពិសេស​ក្នុង​នាម​ជា​អ្នក​ស្នងរាជ្យ​បន្ត​ពី​ព្រះបិតា​ ​ទ្រង់ត្រូវ​​មាន​សមត្ថភាព​បំពេញ​បេសកកម្មយ៉ាងខ្លាំងក្លា។

ចាប់តាំងពីព្រះជន្ម ១១វស្សា មក ទ្រង់តែងតែយាងតាមស្តេច Mohammed VI ដើម្បីចូលរួមព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសម៉ារ៉ុក និងអន្តរជាតិ ជាហូរហែ។ នៅ​ព្រះជន្ម ១៦ព្រះវស្សា ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ ត្រូវបាន​តែង​តាំងដោយព្រះបិតា​ ដើម្បី​ទទួល​គណៈប្រតិភូ ក៏ដូចជា​ដោះស្រាយ​កិច្ចការ​ការទូតបាត់ទៅហើយ។

Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19

នៅឆ្នាំ១០១៩ ទ្រង់គឺជាតំណាងរាជាណាចក្ររបស់ទ្រង់ ដើម្បីធ្វើការស្វាគមន៍ព្រះអង្គម្ចាស់ Harry ដែលជាចៅប្រុសរបស់ម្ចាស់ក្សត្រី Elizabeth II ក្នុងអំឡុងពេលទស្សនកិច្ច។ លើសពីនេះទៀត ព្រះអម្ចាស់អង្គនេះ តែងតែបង្ហាញព្រះកាយទទួលស្វាគមន៍អ្នកនយោបាយល្បីៗ ដែលទៅទស្សនកិច្ចក្នុងប្រទេសម៉ារ៉ុកផងដែរ។

Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19

ក្រៅពីនោះ ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ គឺជាខ្សែរាជវង្សដែលមហាជនចាប់អារម្មណ៍ខ្លាំងលើការជីវិតរស់នៅបែបហាយសូរ មិនតិចនោះទេ។ កាលពីនៅឆ្នាំ ២០២០ ព្រះអង្គម្ចាស់ត្រូវបានគេប្រទះឃើញពាក់នាឡិកាម៉ាក Rolex Yacht Master II ពណ៌លឿង ដែលមានតម្លៃ ៤៦,២៦០ដុល្លារអាមេរិក ។

ក្នុងឆ្នាំ ២០១៨ ទ្រង់បានទទួលអំណោយជាយន្តហោះឯកជនម៉ាក Gulfstream G650 VIP ក្នុងឱកាសខួបកំណើតគម្រប់ ១៥វស្សា។ យន្តហោះ Gulfstream G650 ជាយន្តហោះឯកជនថ្លៃបំផុត និងលឿនបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ជាមួយនឹងតម្លៃជាង ៦៧.៤លានដុល្លារអាមេរិកឯណោះ។

Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19

អង្គម្ចាស់ មូឡាយ ហាស្សាន់ ត្រូវ​បាន​គេ​ចាត់​ទុក​ជាតារារះមួយដួង ​បើ​ធៀប​នឹង​ព្រះរាជបុត្រ​ដទៃ​​ដែល​មាន​វ័យ​ស្របាល​គ្នា។ ត្បិតថាទ្រង់នៅក្មេងពិតមែន ប៉ុន្តែទ្រង់ជាអនាគតព្រះមហាក្សត្រដ៏មានសមត្ថភាព និងសម្បូរទេពកោសល្យគួរឱ្យសរសើរ៕

Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19
Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19
Hoàng Thái Tử giàu bậc nhất châu Âu: tài sản 138 ngàn tỷ ở tuổi 19

ប្រែសម្រួល៖ ​សន្យា

ចុចអាន៖ កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី​ Bill Gates ប្រើជីវិតសាមញ្ញបំផុត

ចុចអាន៖ ស្ដេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក នាឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម