Connect with us

ព័ត៌មានអន្ដរជាតិ

Forbes រកឃើញថា ទ្រព្យសម្បត្តិមហាសេដ្ឋីម៉ាឡេស៊ី៥រូប ធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៤

បានផុស

នៅ

មហាសេដ្ឋីទាំងប្រាំនៅក្នុងប្រទេសម៉ាឡេស៊ី ដែលអាជីវកម្មមានចាប់ពីអចលនទ្រព្យរហូតដល់សេវាកម្មប្រេង បានឃើញទ្រព្យសម្បត្តិសរុបរបស់ពួកគេធ្លាក់ចុះចំនួន ១.៦ ពាន់លានដុល្លារនៅឆ្នាំ២០២៤​ នេះបើយោងតាមទស្សនាវដ្តី Forbes បានចេញផ្សាយនាប៉ុន្មានថ្ងៃមុន។

មហាសេដ្ឋីទាំងប្រាំរូប ដែលមានខាត់បង់ច្រើននៅឆ្នាំ២០២៤មានដូចជា៖

១ លោក Robert Kuok ស្ថាបនិកនៃសណ្ឋាគារ Shangri-La

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋីម៉ាឡេស៊ីរូបនេះមានអាយុ១០០ឆ្នាំ និងនៅតែជាអ្នកមានបំផុតនៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិសុទ្ធ ១១ ពាន់លានដុល្លារដោយរកឃើញថាធ្លាក់ចុះ ៦.៧% ធៀបនឹងឆ្នាំមុន។ លោក Robert Kuok បានចាប់ផ្តើមអាជីពរបស់គាត់នៅឆ្នាំ ១៩៤៩ ជំនួញអង្ករ ស្ករ និងស្រូវសាលី។ ពីរ​ទសវត្សរ៍​ក្រោយ​មក គាត់​បាន​បង្កើត​សង្វាក់​សណ្ឋាគារ និង​រមណីយដ្ឋាន Shangri-La ក្នុង​ប្រទេស​សិង្ហបុរី។ ក្រុមហ៊ុនរបស់លោក Kuok Group មានចំណាប់អារម្មណ៍លើសណ្ឋាគារ អចលនទ្រព្យ និងទំនិញ។

ដោយឡែក ជីវិតបច្ចុប្បន្នរបស់គាត់មានកូន៨នាក់ ម្នាក់ក្នុងចំណោមពួកគេ គឺលោក Kuok Khoon Hua ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យហុងកុង Kerry Properties ។

២ លោក Quek Leng Chan សហស្ថាបនិកក្រុមហ៊ុនហិរញ្ញវត្ថុ Hong Leong Group

លោក Quek Leng Chan មានអាយុ ៨២ ឆ្នាំ​ គាត់គឺជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Hong Leong Co. ដែលមានចំណាប់អារម្មណ៍លើផ្នែកហិរញ្ញវត្ថុ អាហារ និងអចលនទ្រព្យ។ នៅឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិរបស់គាត់ បានធ្លាក់ចុះ ២% ដល់ ៩.៩ ពាន់លានដុល្លារ។ លោក Quek បានបណ្តុះបណ្តាលជាមេធាវីនៅចក្រភពអង់គ្លេស គាត់បានទទួលមរតកផ្នែកនៃទ្រព្យសម្បត្តិរបស់គាត់ពីឪពុក ហើយបានបង្កើតក្រុមហ៊ុន Hong Leong Group ជាក្រុមហ៊ុនពាណិជ្ជកម្មចាប់តាំងពីឆ្នាំ ១៩៦៣ មកម៉្លេះ ។

ចំណែកឯបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Kwek Leng Beng ក៏ជាមហាសេដ្ឋី និងជាប្រធានក្រុមហ៊ុន Hong Leong Group នៅប្រទេសសិង្ហបុរីផងដែរ។

៣ លោក Ananda Krishnan ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនសេវាកម្មប្រេង Bumi Armada

លោក Ananda Krishnan មានអាយុ ៨២ ឆ្នាំ បានបញ្ចប់ការសិក្សាពីសាលា Harvard Business School ហើយមានភាគហ៊ុននៅក្នុងក្រុមទូរគមនាគមន៍ Maxis ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Astro Malaysia Holdings និងអ្នកផ្តល់សេវាអណ្តូងប្រេង Bumi Armada ។

សេដ្ឋីម៉ាឡេស៊ីរូបនេះមានទ្រព្យសម្បត្តិសុទ្ធចំនួន ១១.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ ប៉ុន្តែវាបានធ្លាក់ចុះដល់ ៥.២ពាន់លានដុល្លារក្នុងឆ្នាំនេះ។ ក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌារបស់គាត់ឈ្មោះ Aircel ដែលបានវិនិយោគប្រមាណ ៧ ពាន់លានដុល្លារ បានដាក់ពាក្យសុំការការពារក្ស័យធនក្នុងឆ្នាំ ២០១៨ ។

៤ លោក Koon Poh Keong ស្ថាបនិកផលិតអាលុយមីញ៉ូម Press Metal

លោក Koon Poh Keong អាយុ ៦២ ឆ្នាំ សូម្បីតែទ្រព្យសម្បត្តិរបស់គាត់ក៏បានធ្លាក់ចុះ ១០% ដល់ ៣៦ ពាន់លានដុល្លារមិនខុសពីអ្នកខាងលើប៉ុន្មានដែរ។ លោកបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ហើយបានត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ នៅពេលដែលប្រទេសនេះស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។​ ក្រោយមក ​បាន​ចាប់​ផ្តើម​ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ជាមួយ​បងប្អូន​បួន​នាក់របស់លោក។

បច្ចុប្បន្ននេះ លោកគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាលុយមីញ៉ូម Press Metal ខណៈដែលបងប្រុសឈ្មោះ Poh Ming គឺជាអនុប្រធានប្រតិបត្តិ។ Press Metal គឺជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមរួមបញ្ចូលគ្នាដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍។

៥ លោក Lee Yeow Chor នាយកប្រតិបត្តិក្រុមហ៊ុនប្រេងដូង IOI

លោក Lee Yeow Chor មានអាយុ៥៧ឆ្នាំបាន ទទួលមរតកភាគហ៊ុននៅក្នុងសាជីវកម្ម IOI ដែលជាចក្រភពប្រេងដូង និងអចលនទ្រព្យដែលបង្កើតឡើងដោយឪពុកបង្កើត។ លោកគឺជានាយកគ្រប់គ្រង និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។ គាត់មានសញ្ញាប័ត្រច្បាប់ពីចក្រភពអង់គ្លេស ហើយឥឡូវនេះដំណើរការក្រុមជាមួយបងប្រុសរបស់គាត់។

យ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិរបស់គាត់ក៏បានធ្លាក់ចុះដូចគ្នា ប៉ុន្តែចំនួនតួលេខពិតប្រាកដមិនត្រូវបានដឹងនោះទេ៕

អត្ថបទ៖ សាង ​ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីតៃវ៉ាន់វ័យ ៦២ឆ្នាំ ប្តឹង​តារាម៉ូដែលមួយរូប ដែលលោកខំចំណាយប្រាក់លើនាងរាប់សិបលានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម