Connect with us

KPT+

កាល​ប្តីនៅរកបានប្រពន្ធស្រលាញ់ថ្នាក់ថ្នម ដល់ប្តីឈឺធ្ងន់​ប្រពន្ធ​ចុះចោលផ្ទះ

បានផុស

នៅ

រឿងពិតពីប្រិយមិត្តកម្ពុជាថ្មី!

នេះជាការពិតដែលខ្ញុំសម្រេចចិត្ត​ចែករំលែកជាមួយ​មិត្តអ្នកអាន។ ខ្ញុំពីរនាក់បងប្អូន​បានចេញពីស្រុក​មករស់នៅភ្នំពេញតាំងពីឆ្នាំ១៩៩៨ ។ បងខ្ញុំឡើងមកមុន ព្រោះគាត់ធ្វើការអង្គការមួយ បន្ទាប់មកគាត់យកខ្ញុំឡើងមករៀនម​ហាវិទ្យាល័យ​ធនធានមនុស្សខាងជំនាញ​ទីផ្សារ។

កាលណោះ​យើងមានតែពីរនាក់បងប្អូននៅផ្ទះជួលមួយកន្លែង ដែលមាន​តម្លៃត្រឹមតែ២៥ដុល្លារ​ហូបបាយមួយពេលបីពាន់រៀល ប៉ុន្តែបង​ប្អូនខ្ញុំតស៊ូណាស់​ រៀនផងធ្វើការផង ព្រោះចង់បានអនាគត​ភ្លឺស្វាងនឹងគេ។

រហូត​ដល់បងខ្ញុំបានការងារ​ប្រាក់ខែ៨០០ដុល្លារនៅឆ្នាំ​២០០៤ ដែលជាប្រាក់ខែដ៏ខ្ពស់មួយសម័យកាលនោះ រឿងមិនល្អដ៏ធំមួយបានកើតមានឡើងក្រោយពេលពួកយើងក្លាយជាមានមុខមាត់។​​ មីងម្នាក់ជាស្រីម៉េម៉ាយដែលមានប្អូនស្រី​២នាក់ក្នុងបន្ទុក បានរកវិធីទាក់ទង​យកបងប្រុសខ្ញុំជាប្អូនថ្លៃ។ មីងនោះគាត់ធ្លាប់ជាបុគ្គលិកនៅកន្លែងជាមួយ​បងប្រុសខ្ញុំពីមុន ដែលមិនសូវត្រូវគ្នាជាមួយបងខ្ញុំប៉ុន្មានទេ ​រហូត​បងខ្ញុំមកពីរៀននៅអង់គ្លេសវិញហើយបាន​ឡើជាងតួនាទីជាមេផ្នែកមួយ ​ទើបគាត់មកអែបអបហៅបាយផ្ទះចុះឡើង​ចុងក្រោយ​បងខ្ញុំក៏ត្រូវរ៉ូវជាមួយ​ប្អូនស្រីគេតែម្តង ព្រោះ​អនាគតបងថ្លៃខ្ញុំនោះក្មេង​នឹង​ស្អាតខ្លាំង។

ដោយឃើញអនាគតបងថ្លៃជាមនុស្ស​ល្អតែនឹងមុខ ​ខ្ញុំបានប្រាប់ម្តាយនៅស្រុកឱ្យអប់រំបងខ្ញុំដែរ តែមិនឈ្នះការដឹកញីបន្សីឈ្មោលរបស់គេទេ​ ចុងក្រោយបងខ្ញុំជម្នះការប្រពន្ធម្នាក់នោះ ទំាងដែលបងប្អូនខាងយើង គ្មានអ្នកណា​ស្ងប់ចិត្ត​ឡើយព្រោះចរិតប្លែកៗរបស់គ្រួសារ​ខាងគេ។

ទីបំផុតនៅជាមួយគ្នាបាន៩ខែ បងថ្លៃខ្ញុំរករឿងឱ្យខ្ញុំចេញពីផ្ទះនោះខាងតែបាន។ កាលណោះឆ្នាំ​២០០៧ បងប្រុសខ្ញុំរំលោះផ្ទះមួយជាង​២ម៉ឺនដុល្លារនៅព្រែកប្រា។

កាលនៅជាមួយបងប្រុស​តែពីរនាក់ ប្រាក់ខែតូចប៉ុណ្ណា ថ្ងៃព្រឹកល្ងាចយប់នៅភ្នំពេញឬនៅខេត្ត​ បងខ្ញុំមិនដែលឱ្យប្អូនស្គាល់ជាតិដេកអត់បាយទេ តែមានបងថ្លៃកាលណា គេចេញហូបក្រៅចោលប្អូនឱ្យនៅស្ងួតក្រពះ ព្រោះគេមិនដាំបាយហើយកុហករកលេសដាក់បងប្រុស​ខ្ញុំសព្វបែបយ៉ាង។ ចុងក្រោយ ព្រោះតែគ្រាំចិត្តរឿង​ប្រពន្ធមិនត្រូវនឹងប្អូនថ្លៃ បងខ្ញុំបានសម្រេចចិត្តឱ្យខ្ញុំមួយខែ៥០ដុល្លារ​ចេញមកជួលបន្ទប់នៅក្បែរសាលារៀនវិញ។ ម្តាយខ្ញុំបានខឹងចិត្ត​រឿងប្អូនតែមួយ​នៅជាមួយមិនបាននេះ ក៏ឈប់មាត់កររកពីនាក់គាត់រាប់ឆ្នាំ។ ក្រោយមកយើងបានដំណឹងថា​គេយកបងស្រីគេដែលជាមេអណ្តើកនោះ​មកនៅលើផ្ទះនៅព្រែកប្រាបានសម្រេច។

ខ្ញុំមិនសូវដែលសួរនាំគាត់រឿងគ្រួសារទេ​ព្រោះមិនចង់ឱ្យបងពិបាកចិត្ត​តែខ្ញុំតាំងចិត្ត​ថាក្រោយៗពេលរើសប្រពន្ធ​ខ្ញុំមិនយកអ្នកស្អាតទេ​ខ្ញុំយកចិត្ត​វិញ។​ មិនបានប៉ុន្មាន​បងខ្ញុំមាន​បញ្ហា​ស្រ្តូកstroke។

គាត់ឧស្សាហ៍មានបញ្ហា​ងងឹតមុខនិងឈឺក្បាលខ្លាំង​ពេលនៅក្រោមព​ន្លឺថ្ងៃ។ ប្រធានគាត់នាំទៅព្យាបាលច្រើនកន្លែងណាស់តែគាត់នៅតែមាន​រោគសញ្ញាធ្ងន់ឡើងៗ​ចុងក្រោយគាត់ត្រូវសម្រាកនៅផ្ទះ។

បីខែ​ដំបូង បងខ្ញុំមានប្រាក់ខែដដែល​តែ​ ចុងក្រោយ​គាត់អស់ចំណូលទំាងស្រុងហើយខ្លួនក៏ឈឺព្រោះក្រោក​ធ្វើអីក៏មិនបានយូរត្រូវគេងនៅលើគ្រែជានិច្ច។

ប្រពន្ធគាត់មានផ្ទៃពោះក្រោយមកឮថា​កូននោះរលូត ប៉ុន្តែមានគេមកប្រាប់បងខ្ញុំថា គាត់យកកូននោះចេញព្រោះគ្មាន​សង្ឃឹម​រឿងប្តីបានជាវិញដូចដើម។​ ខ្ញុំមិនយល់ទេ ហេតុអ្វី? តំណក់ឈាមបងខ្ញុំ​ជាស្នេហា​របស់ពួកគាត់ បើគាត់មិនចង់ទុក​ តើគាត់ជាមនុស្ស​ស្រីអី​? គាត់គិត​ចង់បានប្តីថ្មីទំាងដែលបងខ្ញុំនៅរស់េជ្រងោរនៅឡើយ? ហេតុអ្វីមិនទុកកូន?

ខ្ញុំធ្លាប់ឃើញបងខ្ញុំគេងយំស្ងាត់ៗ។ ម៉ែឮហើយទ្រាំមិនបានក៏មកលេងកូន ។ ពេលម៉ែខ្ញុំមក​ពួកគេ​ក៏និយាយបញ្ឈឺម៉ែថា ពេលនេះ​បងខ្ញុំឈឺហើយ ​បើនៅតែបន្តបែបនេះទៀតនឹង​គ្មានទេលុយ​បង់ថ្លៃរំលោះផ្ទះ ដូច្នេះគេថា ​បើបងស្រី​គាត់នោះចេញលុយមកបង់ម្តងវិញ​ផ្ទះនេះលែងជារបស់បងប្រុសខ្ញុំហើយ។

ម្តាយខ្ញុំនឹង​ខ្ញុំមិនសុខចិត្ត​ក៏រកវិធី​រកលុយលក់ដីនៅស្រុកខ្លះខ្ចីគេខ្លះមកបង់ផ្តាច់​ហើយឱ្យបងខ្ញុំស៊ីញេ៉ថា ខ្ចីលុយម៉ែ​ដាក់បញ្ចាំ​ផ្ទះនឹង​ម៉ែ។ ពេលនោះហើយ​ដែលគេខឹង បានរកលេសនេះ​នាំប្អូនចុះចោលប្តី លែងនៅមើលថែទុកឱ្យម៉ែនៅមើលកូនប្រុស​ដែលធ្លាក់ខ្លួនពិកា។ កាលទៅនោះសូម្បីចិញ្ចៀន​រៀបការ​របស់ប្តីក៏ដោះយកទៅដែរ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងខ្ញុំនៅចាំផ្លូវប្រពន្ធជាងមួយឆ្នាំ​ទម្រាំំគាត់ព្រមកាត់ចិត្តបានថាគេលែងជាប្រពន្ធគាត់ទៀតហើយ។ ចុងក្រោយបងខ្ញុំបានស្លាប់នៅឆ្នាំ​២០១០ គ្មានកូនមួយគ្រាប់បន្សល់នឹងគេ សល់តែរឿង​សោកសៅនៃជីវិត​បញ្ញវន្តរបស់គាត់ដែលជាប់អន្ទាក់រៀបការនឹងកូនស្រីគេ​ ព្រោះតែគមើលឃើញចំណេះយើង ​ការងារយើង មិនបានស្រលាញ់យើងពិត។

ខ្ញុំសរសេររឿងនេះទុកឱ្យមនុស្សប្រុសទំាងអស់យកពិចារណាមុនពេលសម្រេចចិត្ត​ថា យល់ព្រមកសាងគ្រួសារជាមួយ​អ្នកណាម្នាក់ ដែល​គិតថា​គេក៏ស្រលាញ់យើងព្រមរួមសុខរួមទុក្ខជាមួយគ្នា។​

មាន​តែកាលំបាកប៉ុណ្ណោះដែលអាចបញ្ជាក់រឿងនេះបាន ហើយជីវិត​អ្នកណាក៏នឹងមានគ្រាលំបាកដែរ ប្រសិនយើងរើសគូខុស​រើសយកសម្រស់ ​យើងនឹង​មានវិប្បដិសារីដល់ថ្ងៃស្លាប់ដូចបងប្រុសខ្ញុំ៕

កែសម្រួលជាថ្មី៖​ ហាណា

ចុចអាន៖ មាន​ប្អូន​រៀបការ​មុន​ ខ្ញុំត្រូវគេមាក់ងាយលេងសើចស្ទើររស់មិនបានម្តងៗ​

ចុចអាន៖ ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម