Connect with us

KPT+

សមាធិពេលព្រឹកមានប្រសិទ្ធភាពជាងកាហ្វេ ហើយជួយពេញមួយថ្ងៃ

បានផុស

នៅ

យើងត្រូវការតែ ១០នាទី​ប៉ុណ្ណោះពេលដឹងខ្លួនមកភ្លាម ដោយ​អនុវត្តសមាធិពេលព្រឹកព្រលឹមបំផុត អាចនាំមកនូវការផ្លាស់ប្តូររបៀបខួរក្បាល និងរាងកាយធ្វើការពេញមួយថ្ងៃ។

១ ការធ្វើសមាធិពេលព្រឹកពិតជា​មានប្រសិទ្ធភាពជាងគ្រាប់កាហ្វេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកណាដែលបាន​ធ្វើសមាធិនៅពេលព្រឹកព្រហាម នៅតែមានថាមពលពេញមួយថ្ងៃដោយមិនពឹងផ្អែកតែលើជាតិកាហ្វេអ៊ីនទៀតឡើយ។ ការធ្វើសមាធិរយៈពេល ១០ ទៅ ២០ នាទីធ្វើឱ្យប្រព័ន្ធប្រសាទរីករាលដាលនិងបញ្ចេញអរម៉ូនអ៊ីប៉ូលីនដែលជួយបង្កើនថាមពលធ្វើឱ្យយើងកាន់តែមានអារម្មណ៍រីករាយនិងស្រស់ថ្លាពេញមួយថ្ងៃ។

២  វាធ្វើឱ្យយើងមាន​ទម្លាប់នៃការញ៉ាំដ៏មាន​សុខភាពល្អ

នៅពេលយើងស្ថិតក្នុងអារម្មណ៍អវិជ្ជមានយើងច្រើនតែឃ្លានអាហារមិនល្អដូចជា ត្រូវការ​រសជាតិផ្អែមខ្លាំង ហាងខ្លាំង​ជូរឬហឹរ​ខ្លាំង។ ចិត្តស្ងប់ធ្វើឱ្យអណ្តាតយើងស្រូបយករសជាតិបានយ៉ាងល្អក្នុងអាហារទំាងដែលមិនចាំបាច់ប្រើធំបិលខ្ពស់​ឬវាកាន់តែងាយស្រួលក្នុងការកាត់ផ្តាច់ជាតិស្ករនិងខ្លាញ់ចេញពីរបបអាហារជោគជ័យបាន។

៣ ពន្លឿនការរំលាយអាហារនិងសំអាតពោះវៀន

ថាមពលវិជ្ជមាននិងការស្ងប់ ១០ នាទីជួយពន្លឿនការរំលាយអាហារនិងសំអាតពោះវៀនដែលជាហេតុធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតឆាប់ សម្រកបានល្អ​និងមិនសូវទាក់ទាញនឹកនាដល់ជម្រើសអាហារមិនល្អនានា​ដែលគេដាក់លក់តាមផ្លូវ។​កាលដែលយើងដឹងថា​យើងញៀននឹងអាហារមិនល្អក៏ជាស្ត្រេស​ ព្រោះយើងមិនមានវិន័យគ្រប់គ្រាន់ក្នុងការផ្តាច់តែសមាធិអាចជួយបាន។

៤ សមាធិពេលព្រឹកការពារភាពតានតឹងបាន​ពេញមួយថ្ងៃ

ការធ្វើសមាធិនៅពេលព្រឹកគឺជាការការពារខ្លួនចំពោះភាពតានតឹងនិងការឃ្លានខ្លាំង។ ការធ្វើសមាធិធ្វើឱ្យក្រពេញភីតូរីសនៅក្នុងខួរក្បាលដែលបញ្ចេញអរម៉ូន endorphins ឬអរម៉ូនរីករាយដំណើរការរលូន។ អ្នកស្រាវជ្រាវយល់ស្របថាមនុស្សដែលចាប់ផ្តើមការងាររបស់ពួកគេរៀងរាល់ព្រឹកបន្ទាប់ពីការធ្វើសមាធិរយៈពេលខ្លីមានអារម្មណ៍ថាខ្លួនគេមានភាពស្និទ្ធស្នាលជាងមុនហើយអាចបំបាត់ភាពតានតឹងបានយ៉ាងងាយស្រួល។
ការតាំងសមាធិមិនដែលមានវិធីត្រឹមត្រូវឬខុសក្នុងការធ្វើវាឡើយ។ ចាប់អនុវត្តទៅ!នៅពេលណាក៏បាន កន្លែងណាក៏បាន!

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ សាកវិធីធ្វើសមាធិប៉ុន្មាននេះ បើមានអារម្មណ៍តានតឹងពិបាកគ្រប់គ្រង

ចុចអាន៖ សមាធិជួយឱ្យវដ្តរដូវទៀងទាត់ បន្ថយការឈឺចាប់ និងបំបាត់បញ្ហាមុនលើវ័យជំទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម