KPT+
ល្វីងមុខនឹងការងារលំបាក? តោះអានវិធីដោះស្រាយ!
គ្រប់គ្នា តែងតែចង់បានការងារល្អ មានមេដឹកនាំ ដែលយកចិត្តទុកដាក់ជាមួយមិនថានៅក្នុងកាលៈទេសៈណាក៏នៅតែមានក្ដីមេត្តាមិនជះកំហឹង ។
តែជីវិតមិនមែនសុទ្ធតែប្រកបតាមក្តីប្រាថ្នាឯណា?
ធ្វើយ៉ាងណាពេលយើងជួបបរិយាកាសការងារស្មុគស្មាញ?

១ ត្រូវប្រាកដថាអ្នកកំពុងតែដោះស្រាយបញ្ហានោះ
នៅពេលយើងចង់ព្យាយាមដោះស្រាយអ្វីមួយជាមួយចៅហ្វាយរបស់យើងតើយើងពិតជាចង់ដោះស្រាយបញ្ហាទាំងអស់នោះមែនឬទេ។ តាមដាននៅសកម្មភាពរបស់ចៅហ្វាយអ្នកតើទង្វើទាំងអស់ដែលគាត់បានធ្វើមកនោះវាមកពីហេតុផលអ្វីមកពីយើងឬចៅហ្វាយរបស់យើងហើយតើការដែលគាត់បានធ្វើនោះគួរតែអត់ទោសបានដែលឬទេ?
២ ការលើកទឹកចិត្តនិងការខិតខំ
ការស្វែងយល់ពី ចំណុចល្អនិងមូលហេតុដែលមានរឿងកើតឡើងវាអាចជាការយកចិត្តទុកដាក់ដែលនៅពីក្រោយ។ លើសពីនេះរៀនយល់ពីការ គ្រប់គ្រងរបស់ចៅហ្វាយនិងការខិតខំប្រឹងប្រែងរបស់គាត់។
៣ កុំឱ្យកំហឹងប៉ះពាល់ដល់ការងារ
សូមប្រើប្រាស់សមត្ថភាពរបស់យើងឱ្យអស់ ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ឬក៏កំពុងមានចិត្តខឹង។ ពេលខ្លះយើងបែរជាអន់ថយកម្លាំងក្នុងការបំពេញការងារឬធ្វើបែបយឺតៗ តែវាពិតជាមានផលប៉ះពាល់ដល់ការងារនិងក្រុមហ៊ុនទាំងមូលផងដែរ។
៤ ទុកការងារជាសំខាន់
ទោះបីជាយើងកំពុងមានបញ្ហាអ្វីក៏ដោយ តែសូមធ្វើជាមនុស្សដែលមានការទទួលខុសត្រូវចំពោះការងារដែលអ្នកធ្វើដោយមិនចាំបាច់មានអ្នកដែលនៅចាំមើលពីខាងលើអ្នក។
៥ ការកំណត់ព្រំដែន
ជាការពិតណាស់នៅពេលដែលមនុស្សពីរនាក់មិនមានភាពល្អនឹងគ្នា វាបង្កើតឱ្យមានឥទ្ធិពលទៅលើការងារដែលកំពុងធ្វើការដែលល្អគួរនៅឱ្យឆ្ងាយពីគ្នាទើបប្រសើរឡើង។
៦ ឈប់គិតថាគេដឹងគ្រប់រឿង

ត្រូវចាំថាមនុស្សគ្រប់គ្នាទាំងអស់សុទ្ធសឹងតែជាមនុស្សមិនល្អគ្រប់គ្នានោះទេ ហើយក៏មិនប្រាកដថា ល្អគ្រប់ដប់ដែលតែវាជារឿងមួយដែលល្អក្នុងការទទួលស្គាល់និងមានភាពជាខ្លួនឯង ទទួលអ្វីដែលយើងបានធ្វើនិងលទ្ធផល។ កុំខ្លាចគេដឹងរឿងរបស់យើងនៅពេលដែលយើងប្រព្រឹត្តិការល្អគ្មានអ្វីដែលគេត្រូវដឹង។
៧ រៀនធ្វើជាអ្នកដឹកនាំ
បញ្ឈប់ការសន្មតថាគេដឹងគ្រប់រឿងទាំងធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនមានក្ដីសុខក្នុងការដែលធ្វើវានិងចង់ដឹងថាគ្រប់សកម្មភាពដែលយើងបានធ្វើនោះទេ យើងត្រូវរៀនយល់អ្វីដែលជាការពិតនិងរៀនយល់ពីអារម្មណ៍របស់ចៅហ្វាយនិងបង្កើតភាពជាអ្នកដឹកនាំនិងមិត្តភក្ដិដែលល្អ។
៨ ការកំណត់អត្តសញ្ញាណ
ប្រសិនជាចៅហ្វាយរបស់អ្នកជាប់អារម្មណ៍កំហឹងនៅបញ្ហាដែលកំពុងជួបគួរយកការល្អទៅតបស្នងដោយការយកចិត្តទុកដាក់និងធ្វើជាគំរូល្អនឹងបញ្ជាក់ពីអារម្មណ៍យកចិត្តទុកដាក់។
១០ ការជៀសវាងពីចៅហ្វាយមិនល្អនៅពេលអនាគត
នៅពេលសម្ភាសជាមួយក្រុមហ៊ុនថ្មី អ្នកត្រូវមើលពីសកម្មភាពនិង Background របស់ក្រុមហ៊ុននោះនិងភាពជាអ្នកដឹកនាំរបស់ចៅហ្វាយ តើមានដល់កម្រិតណា? តើការយកចិត្តទុកដាក់មកលើបុគ្គលិកដែរឬទេ?
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ៥ ហេតុផលដែលមេដឹកនាំគួររកវិធីឲ្យបុគ្គលិកខ្លួនមានសុខភាពល្អ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ