KPT+
សម្រង់សំដីដ៏មានឥទ្ធិពលរបស់ស្ត្រីជនជាតិអាស៊ីខ្លាំងៗក្នុងពិភពជំនួញ
សម័យមុនស្ត្រីអាចនឹងទន់ខ្សោយគ្មានឥទ្ធិពល ឬអំណាចអ្វីសម្រាប់បញ្ចេញមតិឡើយ។ ប៉ុន្តែចូលមកដល់សម័យបច្ចេកវិទ្យានេះ ស្ត្រីត្រូវបានគេលើកតម្កើងជាខ្លាំង ស្ទើរតែលើគ្រប់វិស័យដែលស្ត្រីទូទៅឆ្លងកាត់។
នេះជាសម្រង់អត្ថន័យរបស់ស្ត្រីខ្លាំងៗក្នុងពិភពជំនួញ ដែលគួរតែអានដើម្បីលើកទឹកចិត្តខ្លួនឯង ៖
១. លោកស្រី Anson Chan

ដឹងថាអ្នកជានរណា៖ “ អ្វីដែលអ្នកត្រូវការក្នុងជីវិតគឺជាត្រីវិស័យខាងសីលធម៌ដ៏រឹងមាំ ការជឿជាក់និងគុណតម្លៃ។ ត្រូវមានអារម្មណ៍ថា អ្នកជានរណានិងអ្វីដែលអ្នកចង់ធ្វើ ព្រោះប្រសិនបើអ្នកមិនដឹងថាអ្នកជានរណានិងអ្វីដែលអ្នកចង់ធ្វើ នោះអ្នកនឹងត្រូវខ្យល់វាយបោកបក់មិនខាន” ។ លោកស្រី Anson Chan ស្រីដំបូងនិងជាលេខាទីមួយរបស់ចិនក្នុងឆ្នាំ ២០១០ ។
២. លោកស្រី Marjorie Yang

របៀបដែលលោកស្រីបានលើកទឹកចិត្ត៖ “ នៅពេលខ្ញុំធ្លាក់ទឹកចិត្ត ខ្ញុំផ្ញើផ្កាទៅខ្លួនឯង ហើយនៅថ្ងៃបន្ទាប់ ខ្ញុំត្រលប់ទៅធ្វើការជាមួយថាមពលកើតឡើងវិញ ខ្ញុំប្រើល្បិចតិចតួចដើម្បីធ្វើ ឲ្យខ្លួនខ្ញុំមានភាពរីករាយ ” ។ Marjorie Yang ប្រធានក្រុមហ៊ុនផលិតសំលៀកបំពាក់ Esquel Group នៅឆ្នាំ ១៩៩៦ ។
៣. លោកស្រី Carol Murray

ស្ដីពីតួនាទីជាប្រពៃណីរបស់ស្ត្រីនៅក្នុងសហគមន៍អាស៊ី៖ “ អ្នកអាចកំណត់គុណសម្បត្តិណាមួយ ចំពោះខ្ញុំ ប៉ុន្តែខ្ញុំគិតថាការស្ដាប់បង្គាប់និងការចុះចូល គឺជាគុណសម្បត្តិពីរយ៉ាងដែលខ្ញុំមិនមាន ” ។ លោកស្រី Carol Murray នាយកចាត់ចែងក្រុមគ្រួសារស្តុកស្ដម្ភនិងក្រុមហ៊ុន អចលនទ្រព្យ Zimmernsនៅឆ្នាំ ២០០០ ។
៤. លោកស្រី Winnie Chiu

ចំណាប់អារម្មណ៍ដំបូងរបស់មនុស្សចំពោះលោកស្រី៖ “ ខ្ញុំចូលចិត្តលេងសើចជាមួយមនុស្ស ជារឿយៗ ខ្ញុំមិនចែកនាមប័ណ្ណរបស់ខ្ញុំទៅអ្នកណាម្នាក់ឡើយ រហូតដល់ចប់អាហារពេលល្ងាច។ ពីព្រោះគ្មានអ្វីដែលស្កប់ស្កល់ជាងការមើលនរណាម្នាក់ ដើម្បីឲ្យដឹងថា គេកំពុងតែកុហក ឬគ្រាន់តែស្គាល់ខ្ញុំព្រោះខ្ញុំល្បីឡើយ។ ខ្ញុំគ្រាន់តែជាស្ត្រីម្នាក់ដែលមានភាពសប្បាយរីករាយ មិនមែនមានន័យថាខ្ញុំក៏មិនអាចទទួលបានជោគជ័យដែរ។ លោកស្រី Winnie Chiu គឺជាប្រធាននិងជានាយកប្រតិបត្តិនៃសណ្ឋាគារ Dorsett បដិសណ្ឋារកិច្ចអន្តរជាតិ
៥. លោកស្រី Leigh Tung-Chou

បុរសគួរតែជាមនុស្សតែម្នាក់គត់ដែលស្នើសុំរៀបការ?៖ “ ហេតុអ្វីស្ត្រីគួរមានអំណាចលើគ្រប់វិស័យទាំងអស់ ក្នុងជីវិតដូចជា អាជីព គូ មិត្តភាព រាងកាយនិងហិរញ្ញវត្ថុ និងមិនលើសពីការសម្រេចចិត្តដើម្បីសុំនរណាម្នាក់នៅក្នុងអាពាហ៍ពិពាហ៍?
ស្ត្រីគួរតែមានលទ្ធភាពស្នើសុំដោយគ្មានសង្គមវិនិច្ឆ័យ ហើយកុំមើលនាងថាជាមនុស្សឆេវឆាវឬអស់សង្ឃឹម។ នៅពេលបុរសស្នើសុំ វាជាកាយវិការរ៉ូមែនទិក ប៉ុន្តែខ្ញុំគិតថាស្ត្រីអាចស្មើភាពគ្នា ប្រសិនបើមិនមានមនោសញ្ចេតនាច្រើន ហើយនាងប្រហែលជារៀបចំបានល្អជាងនេះ” ។
លោកស្រី Leigh Tung-Chou សមាជិកក្រុមប្រឹក្សាភិបាលរបាំបាឡេ ហុងកុង និងមូលនិធិមន្ទីរពេទ្យ HK Adventist ក្នុងឆ្នាំ ២០១៤ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិត្តសាស្ត្រលើកទឹកចិត្តបុគ្គលិកតាមភោជនីយដ្ឋាន យកបេះដូងទៅធ្វើការ
ចុចអាន៖៦ យ៉ាងដែលស្ត្រីជោគជ័យតែងធ្វើខុសគ្នាពីមនុស្សធម្មតា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ