ព័ត៌មានជាតិ
យុវតីក្រុម “នារីបញ្ចយុទ្ធ” មានយុទ្ធសាស្ត្រសំខាន់២ ក្នុងការក្លាយជាម្ចាស់ជ័យលាភីជជែកដេញដោលទាក់ទងនឹងបញ្ហាស្ត្រី
យុវតី១ក្រុម ឈ្មោះថា “នារីបញ្ចយុទ្ធ” មានសមាជិក៤នាក់ បានយកឈ្នះការប្រកួតប្រកួតជជែកដេញដោល និងក្លាយជាម្ចាស់ជ័យលាភីលើប្រធានបទ “តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ” កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ នេះក៏បង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងការចូលរួមកិច្ចការសង្គមមិនចាញ់បុរសឡើយ ជាពិសេស យុវតីមួយក្រុមនេះមានយុទ្ធសាស្រ្តធំ២ ក្នុងការយកឈ្នះការប្រកួតនេះបាន។

កញ្ញា ណន ស្រីនិច ជានិសិត្សឆ្នាំទី៤ ជំនាញអក្សរសាស្ត្រអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តំណាងឱ្យក្រុម “នារីបញ្ចយុទ្ធ” បានឱ្យ “កម្ពុជាថ្មី” ដឹងថាក្រុមរបស់ខ្លួនបានខិតខំយ៉ាងខ្លាំង ទាំងការស្រាវជ្រាវឯកសារនានាទាក់ទងនឹងប្រធានបទ ការហ្វឹកហាត់ និងផែនការសម្រាប់ទប់ទល់ជាមួយគូប្រជែង។ នៅពីក្រោយភាពជោគជ័យនេះ ក្រុម “នារីបញ្ចយុទ្ធ” មានយុទ្ធសាស្រ្ត២។ ទី១ គឺការត្រៀមខ្លួនទុកជាមុន ដោយសិក្សាពីប្រធានបទឱ្យបានស៊ីជម្រៅ ពង្រឹងខ្លួនឱ្យរឹងមាំ បន្ទាប់មករៀបចំខ្លឹមសារឱ្យបានល្អ និងមានប្រភពច្បាស់លាស់ សមស្រប ដោយត្រៀមទឡ្ហីករណ៏គ្រប់គ្រាន់សម្រាប់បកស្រាយឱ្យមានភាពទាក់ទាញជាមួយនឹងការហាត់សមនិយាយឱ្យបានច្រើន។ ចំណែក យុទ្ធសាស្ត្រទី២ គឺ ការសហការគ្នាជាក្រុម ដែលជារឿងមួយចាំបាច់បំផុត។ ការប្តេជ្ញាខ្ពស់ពីសមាជិកម្នាក់ៗដើម្បីយកឈ្នះលើការប្រកួត ពោល គឺការខិតខំឱ្យអស់ពីសមត្ថភាពចំពោះការប្រកួតមួយនេះ។ លើសពីនេះ ក៏មានការបែងចែកពេលវេលាបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ។ មួយវិញទៀត ទាមទារឱ្យសមាជិកក្រុមមិនដាក់សម្ពាធលើគ្នា មិនបន្ទោសគ្នាទៅវិញទៅមក និងជួយកែតម្រូវចំណុចខ្វះខាតគ្នា ដើម្បីឆ្ពោះទៅរកភាពល្អប្រសើរ។

បើនិយាយពីប្រធានបទនៃការប្រកួតវិញ និស្សិត ណន ស្រីនិច យល់ថា ជាប្រធានបទមួយដែលសំខាន់ខ្លាំងសម្រាប់សាធារណជន និងជាសារមួយក្នុងការឱ្យយុវជនខ្មែរទទួលបានចំណេះដឹងបន្ថែមពីបញ្ហាស្ត្រី និងយេនឌ័រក្នុងសម័យបច្ចុប្បន្ន។ សម្រាប់កញ្ញាផ្ទាល់ ជ័យជម្នះនេះពិតជាសំខាន់ណាស់សម្រាប់ខ្លួន និងក្រុម ហើយក៏ជាចំណែកមួយដែលបានជួយដល់ស្ត្រីដូចគ្នា។ យុវតីរូបនេះ បញ្ជាក់ថា៖ “ខ្មុំស្រឡាញ់ជំនាញនិយាយជាសាធារណៈ និងជជែកដេញដោលនេះតាំងពីសិក្សារក្នុងវិទ្យាល័យ និង តាមរយះកម្មវីធីនេះ នាងខ្មុំមានឧកាសទទួលបានចំណេះដឹងបន្ថែមអំពីយេនឌ័រ ជាពិសេសនាងខ្មុំបានក្លាយជាសំឡេងនៃសមភាពយេនឌ័រ ចូលរួមដោះស្រាយបញ្ហាប្រឈម ដើម្បីលើក កម្ពស់សមភាពនិងសមធម៏យេនឌ័រ ហើយនេះជាកាតព្វកិច្ចមួយដែលនាងខ្មុំមានក្តីស្រមៃចង់បំពេញ”។

យុវតី ណន ស្រីនិច បានឱ្យដឹងថា នៅពេលដែលយុវជនខ្មែរ ជាពិសេសស្ត្រី មានចំណេះទាក់ទងនឹងយេនឌ័រ ពួកគេអាចប្រើប្រាស់ចំណេះដឹងនោះមកអភិវឌ្ឃន៏ខ្លួនឯង ប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងផ្លូវមួយត្រឹមត្រូវ និងសមភាព និងជាគំរូភាពក្នុងការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយផងដែរ។ កញ្ញា ណន ស្រីនិច រួមទាំងក្រុមទាំងមូល លើកទឹកចិត្តឱ្យយុវជនខ្មែរចូលរួមការជែកដេញដោលសាធារណៈបែបនេះឱ្យបានច្រើន ព្រោះអាចជំរុញឱ្យពួកគេមានភាពក្លាហាន បង្កើនជំនាញនិយាយជាសាធារណៈ ការគិតបែបស៊ីជម្រៅ ការត្រិះរិះពិចារណា ការធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហា ដែលជាតម្រូវការចាំបាច់ក្នុងសង្គមបច្ចុប្បន្ន។ ជាមួយគ្នានេះ ក៏ជួយឱ្យយុវជនអភិវឌ្ឍន៍ខ្លួនបានល្អ ទទួលបានឱកាសការងារច្រើន និងជាផ្នែកមួយជួយសង្គមផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ យុវជន២ក្រុម គឺក្រុមនារីបញ្ចយុទ្ធ និងក្រុមGen Z’s Genius ប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រពីប្រធានបទ «តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ» ហើយក្រុមដែលទទួលបានជ័យលាភីលេខ១ក្នុងកម្មវិធី គឺក្រុម “នារីបញ្ចយុទ្ធ”។ យុវតីមួយក្រុមនេះ មានសមាជិក៤នាក់ មានដូចជា កញ្ញា ណន ស្រីនិច កញ្ញា ហោ វិចិត្រតា និស្សិតឆ្នាំទី៤ សិក្សាផ្នែកសេដ្ឋកិច្ច។ កញ្ញា ឬទ្ធី គឹមលី និសិត្សឆ្នាំទី៣ ជំនាញ សហគ្រិនភាពនិងនរវានុវត្តន៍ភាព និងកញ្ញា ហែម កណិកា និស្សិតឆ្នាំទី៣ ជំនាញនីតិសាស្ត្រ។

យ៉ាងណាមិញ នេះជាឆ្នាំទី៤ហើយ ដែលគម្រោងជជែកដេញដោល ទស្សនៈយុវជន ត្រូវបានរៀបចំឡើង ដោយ NGO-CEDAW និង RULErs ក្នុងគោលបំណងបង្វឹកសិស្សនិស្សិតពីការជជែកដេញដោល និងប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ៕ (ប្រភពរូបភាព៖ ទស្សនៈយុវជន)
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


