Connect with us

KPT+

៦ យ៉ាង​ដែល​ស្ត្រី​ជោគជ័យ​តែង​ធ្វើ​ខុសគ្នា​ពី​មនុស្ស​ធម្មតា

បានផុស

នៅ

​សហគ្រិន​ស្ត្រី​វ័យក្មេង ៦ រូប​ក្នុង​ចំណោម​បុគ្គល​ដ៏​ជោគជ័យ​នានា​នៅ​អាមេរិក បាន​ចែករំលែក​នូវ​អ្វី​ដែល​ខុស​ប្លែក​ពី​មនុស្ស​ទូទាំង​មាន​ក្នុង​ចរិត​លក្ខណៈ​ស្ត្រី​ជោគជ័យ​ ៖

១. ប្រែក្លាយ​មនុស្ស​ដែល​គេ​ប៉ាន់ស្មាន​មិនដល់​ទៅ​ជា​កម្លាំងចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ជោគជ័យ​ទាំងអស់​ភាគច្រើន​ មាន​រឿងរ៉ាវ​រាប់​មិន​អស់ ​ដែល​ត្រូវ​បាន​គេ​នឹក​ស្មាន​មិន​ដល់។ នៅ​ពេល​ដែល​ស្ត្រី​បង្វែរ​រឿង​ទាំង​នោះ​ទៅ​ជា​កម្លាំងចិត្ត​ ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​គ្រប់​ពេល។

ដូច្នេះ​យើង​ក៏​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​ខ្លួនឯង​ ទោះបី​រឿង​នោះ​ជា​រឿង​ដំបូង​​​របស់​យើង​ក៏​ដោយ។ ដាច់ខាត​ត្រូវ​ឈរ​នៅ​ក្នុង​គោលបំណង​ដែល​យើង​ប៉ង​ ហើយ​សម្រេច​វា​ឲ្យ​បាន។

. ជ្រើសរើស​ភាព​រីកចម្រើន​ជាង​ភាព​ល្អឥតខ្ចោះ

ក្នុង​នាម​ជា​ស្ត្រី​ យើង​ច្រើន​តែ​មាន​សង្គម​ដើម្បី​គិត​ថា ​គ្រប់​រឿង​ទាំងអស់​ចាំបាច់​ស្អាត​និង​ល្អឥតខ្ចោះ។ ប៉ុន្តែ​ភាព​ឥត​ខ្ចោះ​អាច​បញ្ឈប់​ការ​រីកចម្រើន ​និង​ចលនា​តាម​របៀប​ដ៏​សំខាន់​មួយ។

ស្ត្រី​ជោគជ័យ ​តែង​ចាត់វិធានការ​យ៉ាង​ឆាប់​រហ័ស​នៅ​កិច្ចការ​សំខាន់​ណាមួយ​ ដើម្បី​ទទួល​បាន​ភាព​រីកចម្រើន​ ជាង​ភាព​ល្អឥតខ្ចោះ។

៣. ក្លាហាន​ស្នើសុំ​ឲ្យគេ​ទទួល​ស្គាល់​ចំពោះ​សមិទ្ធផល​​ខ្លួន

ការ​សិក្សា​បាន​កត់ត្រា​ពី​គម្លាត​ទំនុក​ចិត្ត​លើ​ស្ត្រី​ ដែលជា​រឿយៗ​រារាំង​ពួកគេ​មិនឲ្យ​ដាក់​ពាក្យ​សុំ​ការងារ​ដែល​ពួកគេ​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​ ឬ​ស្នើសុំ​ដំឡើង​ប្រាក់ខែ។

ស្ត្រី​ជោគជ័យ​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​សមិទ្ធផល​របស់​ពួកគេ​ ត្រូវ​បាន​គេ​ស្គាល់​ ហើយ​ស្នើសុំ​​ឲ្យ​គេ​ទទួល​ស្គាល់​ចំពោះ​សមិទ្ធផល​ទាំងនោះ។

. ចាត់វិធានការ​ទោះបី​ជា​លទ្ធផល​យ៉ាងណា​ក៏​ដោយ

ជំនួស​​ឲ្យការ​រង់ចាំ​ឬ​មាន​អារម្មណ៍​ជឿជាក់ ១០០% ចំពោះ​ការសម្រេចចិត្ត​ ឬ​លទ្ធផល​ដែល​ចង់​បាន ​ស្ត្រី​ដែល​ទទួល​បាន​ជោគជ័យ​តែង​ចាត់វិធានការ​ជា​មុន។ មាន​តែ​តាម​រយៈ​ការ​ព្យាយាម​និង​បរាជ័យ​ប៉ុណ្ណោះ ​ដែល​ពួកគេ​អាច​រៀន​អ្វី​ដែល​ដំណើរការ​ ហើយ​គ្មាន​នរណា​ម្នាក់​គិត​ថា ​វា​មាន​នៅ​ក្នុង​ជីវិត​ឬ​អាជីវកម្ម​នោះ​ទេ។

ស្ត្រី​ជោគជ័យ​ដឹង​ថា​ ដើម្បី​ធ្វើ​សកម្មភាព ​ទោះបី​ជា​មាន​ការ​ភ័យខ្លាច​និង​ភាព​មិន​ប្រាកដប្រជា​ក៏​ដោយ​ ពួកគេ​តែង​គិត​ថា ​តើ​ពួកគេ​នឹង​ឈាន​ទៅ​មុខ​យ៉ាង​ដូចម្ដេច។

៥. ពួកគេ​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក

ស្ត្រី​ដែល​ទទួល​បាន​ជោគជ័យ តែង​ជំរុញ​និង​លើកទឹកចិត្ត​អ្នក​ផ្សេង​​ឲ្យ​ក្លាយ​ជា​មនុស្សរឹងមាំង​ក្នុង​អាជីវកម្ម​ពួកគេ។ ការ​ច្រណែន​និង​ការ​ធ្វេស​ប្រហែស ​គ្រាន់​​តែ​បង្វែរ​អារម្មណ៍​ពួកគេ​ពី​ការ​រស់នៅ​ក្នុង​ជីវិត​និង​អភិវឌ្ឍ​ភាព​ពេញលេញ ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ជីវិត​មាន​សុភមង្គល​ប៉ុណ្ណោះ។

ពួកគេ​មិន​ចាំបាច់​ប្រឆាំង​គ្នា​ដើម្បី​យក​ឈ្នះ​រៀងៗ​ខ្លួន​ឡើយ ​មានតែ​ជួយ​គ្នា​ក្នុង​វិស័យ​នេះ​ទៅ​វិញ​ទៅ​មក។

. ចែក​រំលែក​គំនិត​ដោយ​សេរី

មាន​មនុស្ស​កាន់​តែ​ច្រើន​សុំ​រៀន​ពី​គ្នា​ ហើយ​ស្ត្រី​កំពុង​ដឹកនាំ​ការ​ប្រាស្រ័យ​ទាក់ទង​នេះ​ ដោយ​បើក​ចំហ​នៅ​កន្លែង​សាធារណៈ ​ឬ​អង្គ​ប្រជុំ​ណា​មួយ។

ស្ត្រី​ជោគជ័យ​ក្លាហាន​មិន​ខ្លាច​ក្នុង​ការ​ចែក​រំលែក​ភាព​ជោគជ័យ​របស់​ពួកគេ​ និង​វិធី​ដែល​ពួកគេ​បាន​ឈាន​ជើង​មក​ដល់​ទីនោះ​ទេ។ ដូច្នេះ​គ្រប់គ្នា​អាច​កសាង​សង្គម ​និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖អាជីព​មិន​ត្រូវការ​ការិយាល័យ​ ​ មាន​មិន​ខ្វះ​ទេ​សម្រាប់​អ្នក​ស្រលាញ់​សេរីភាព

ចុចអាន៖ចៅហ្វាយ​រូប​ណា​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ មិន​ទាន់​សក្ដិសម​នឹង​តួនាទី​នៅឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម