Connect with us

KPT+

រឿង​ពិត​នៃ​ស្ត្រី​ម្នាក់ ​ពពោះ​កើត​កូន​តែ​ម្នាក់ឯង​ ​ប្ដី​មាន​ស្រី​ថ្មី​ហ៊ឺហា​ចោលផ្ទះ

បានផុស

នៅ

ការ​កុហក​បោកប្រាស់​គឺ​ជា​អំពើ​មួយ​ដែល​មិន​គប្បី​ចំពោះ​ខ្លួនឯង។ ជាពិសេស​ជាមួយ​នឹង​មនុស្ស​ជា​ទី​ស្រលាញ់ កុហក​តែ​ម្ដង​មិន​ថា ​តែ​នេះ​វា​បាន​ក្លាយ​ជា​អាជីព​មួយ​លេស​មិន​ចេះ​ចប់​រឿង​រហូត​ដល់​មួយ​ជីវិត។

ទី​បំផុត​រឿង​នោះ​ក៏​បាន​កើតឡើង​ចំពោះ​ខ្ញុំ ដែលជាស្រ្តីម្នាក់រស់នៅក្រុងភ្នំពេញ…

ខ្ញុំ​និង​ប្ដី​ពិត​ជា​រំភើប​ចិត្ត​ណាស់​ ពេល​ដឹង​ថា​យើង​នឹង​មាន​កូន​ ព្រោះ​ពី​មុន​យើង​ពិត​ជា​ពិបាក​នឹង​មាន​លទ្ធភាព​យក​បុត្រ ដោយសារ​កត្តា​សុខភាព​ដែល​ម្តងៗ​សឹង​បោះបង់​ចោល​គំនិត​ចង់​មាន​កូន​នេះ​​ទៅ​ហើយ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក​ព្រះ​បាន​ប្រទាន ប៉ុន្តែ​សុភមង្គល​នេះ​មាន​រយៈ​ពេល​ខ្លី​ ព្រោះ​នៅ​ពេល​ដែល​ខ្ញុំ​មាន​ផ្ទៃពោះ​បាន​ប្រមាណ​ជាង ៨ ខែ ​ប្ដី​ខ្ញុំ​បាន​ចាកចេញ​ទៅ។

ពោះ​របស់​ខ្ញុំ​កាន់​តែ​រីក​ធំ ​ខ្ញុំ​ក៏​លែង​មាន​អារម្មណ៍​ទាក់ទាញ​ដូច​មុន​ដែរ។ ខ្ញុំ​ចាប់ផ្ដើម​វិលវល់​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ពាក់​កណ្ដាល​អាធ្រាត្រ​ គេង​លែង​លក់​ ហើយ​ដៃជើង​និង​ពោះ​ហើម​ជា​ខ្លាំង​។ ខ្ញុំ​លែង​ស្លៀក​សំលៀកបំពាក់​តឹងៗ​ ហើយ​ស្លៀកពាក់​ខោអាវ​ធូរៗ​ម្ដង។ អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ស្ទើរ​តែ​រាល់ថ្ងៃ​នោះ​គឺ ​ស្នាម​សង្វារ​ដែល​គ្របដណ្ដប់​ពេញ​ទាំង​រាងកាយ​របស់​ខ្ញុំ។

ត្រឹម​ខែ​ទី ៧ ប្ដី​ខ្ញុំ​និង​ខ្ញុំ​មិន​បាន​រួមភេទ​អស់​រយៈពេល​ជាង ៤ ខែ។ ពេលនេះ​ខ្ញុំ​ក៏​បាន​សម្គាល់​ឃើញ​ថា​ គាត់​ហាក់​ដូចជា​នៅ​ឆ្ងាយ​និង​មាន​អារម្មណ៍​ស្ត្រេស​ជាង​មុន។ ពីរបី​សប្ដាហ៍​មុន​ អ្នក​ជិត​ខាង​ម្នាក់​ឈ្មោះ​ ស្រីណា​​ បាន​ប្រាប់​ខ្ញុំ​ថា ​នាង​បាន​ឃើញ​បង ​ណាវិន​ គាត់​កំពុង​ដើរ​ទិញ​ឥវ៉ាន់​ជាមួយ​នារី​ម្នាក់​ដែល​មិនមែន​ជា​ខ្ញុំ​ក្នុង​ផ្សារ​ទំនើប​មួយ​ ។ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ ហើយ​ប្រាប់ ​ស្រីណា ​​ថា ​អាច​មាន​បុរស​ម្នាក់​ស្រដៀង​ប្ដី​ខ្ញុំ​ប៉ុណ្ណោះ។ ស្រីណា​​ បាន​តប​មក​វិញ​ថា​ នាង​មិន​ចង់​លូកលាន់​ក្នុង​បញ្ហា​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ទេ ​ប៉ុន្តែ​នាង​ពិត​ជា​បាន​ឃើញ​ ណាវិន​ ជា​ច្រើន​ដង​ ជាង​មួយ​ស្ត្រី​អាថ៌កំបាំង​នោះ​ពិតមែន។ បន្ទាប់​មក​ ស្រីណា​​ ក៏​បង្ហាញ​រូប​ដែល​នាង​លួច​ថត​ក្នុង​ទូរស័ព្ទ​ដៃ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ខ្លះៗ​ ​ ពេលនោះ​ខ្ញុំ​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ខ្សោយ ​ហើយ​ស្រាល​ខ្លួន​ឡើង​មក។

ខ្ញុំ​ខឹង​និង​​​រំជួល​ចិត្ត​ ហើយ​ឈឺចាប់​បន្ទាប់​ពី​បាន​ឃើញ​រូបថត។ ហេតុអ្វី​បង​ណាវិន​បោក​ខ្ញុំ? គាត់​បាន​ក្បត់​កូន​ដែល​មិនទាន់​កើត​ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​កាន់​តែ​ខ្លាំង​ជាង​មុន។ ​ពេល​គាត់​មក​ដល់​ផ្ទះ ​ខ្ញុំ​​សួរ​គាត់​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​​ផ្សារ​ទំនើប​នោះ។ គាត់​ធ្វើ​ដូចជា​គាត់​មិន​ដឹង​ថា​ខ្ញុំ​កំពុង​និយាយ​អ្វី​ទេ​ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ​ខ្ញុំ​មាន​ភស្តុតាង​រូបថត​គាត់​ដើរ​ទិញ​ឥវ៉ាន់​និង​ញ៉ាំ​អាហារ​នៅ​ផ្សារ​ទំនើប​ជាមួយ​ស្ត្រី​ម្នាក់​នោះ។

គាត់​បាន​ចោទ​ប្រកាន់​ថា​ ខ្ញុំ​ជួល​អ្នកស៊ើបការណ៍​ ខ្ញុំ​ប្រាប់​គាត់​ថា ​រូបថត​ទាំងនេះ​មិនមែន​មក​ពី​អ្នក​ស៊ើបអង្កេត​ទេ​ តែ​ជា​អ្នក​ជិតខាង​ម្នាក់​ដែល​គិត​ថា​ ខ្ញុំ​មាន​សិទ្ធិ​ដឹង​នូវ​អ្វី​ដែល​ពួកគេ​បាន​ឃើញ។ គាត់​មិន​មាន​ដំណោះស្រាយ​ណា​ល្អ​សម្រាប់​ខ្ញុំ​ឡើយ ប៉ុន្តែ​ជំនួស​​ឲ្យ​ការ​ទទួល​ខុសត្រូវ​នៃ​រឿង​គួរ​​ឲ្យ​អាម៉ាស់​នេះ​​ គាត់​បាន​ស្ដីបន្ទោស​ខ្ញុំ ដោយ​ចោទប្រកាន់​ខ្ញុំ​ពី​ការ​ព្រងើយ​កន្តើយ​ ចំពោះ​តម្រូវការ​ផ្លូវ​ភេទ​របស់​គាត់។  គាត់​ថា​ខ្ញុំ​យកចិត្តទុកដាក់​ចំពោះ​ទារក​ដែល​មិន​ទាន់​កើត​ជាង​គាត់ ​ទើប​សម្រេចចិត្ត​មាន​ស្នេហា​លួចលាក់​ជាមួយ​នារី​មួយ​ចំនួន​ ដែល​បាន​ជួប​នៅ​ក្លឹប​កម្សាន្ត​មួយ​កន្លែង។ ប្ដី​ខ្ញុំ​និយាយ​ថា ​ពួក​នាង​ធ្វើ​ឲ្យ​​គាត់​មាន​អារម្មណ៍ល្អ​ និង​ដូចជា​បុរស​ម្នាក់។ ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ពេលនោះ​ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​គាត់​ចេញ​ពី​ជីវិត​របស់ខ្ញុំ ​ហើយ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។

ពេល​ប្ដី​ខ្ញុំ​ចាកចេញ ​ខ្ញុំ​ស្ថិត​ក្នុង​ភាព​តានតឹង​ខាង​ផ្លូវ​ចិត្ត ហើយ​ចាប់ផ្ដើម​ជួប​ប្រទះ​ភាព​លំបាក ក្នុង​នាម​ជា​ស្ត្រី​មាន​ផ្ទៃពោះ​តែ​ឯង ដែល​បណ្ដាល​ឲ្យ​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺចាប់។ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​កូន ​ប៉ុន្តែ​គ្រូពេទ្យ​បាន​ធានា​ខ្ញុំ​ថា​មិន​អី​ទេ។ ទីបំផុត​ខ្ញុំ​សម្រាល​បាន​កូនស្រី​ម្នាក់​ ហើយ​មាន​តែ​​ម្ដាយ​និង​ប្អូនស្រី​ប៉ុណ្ណោះ​ដែល​នៅ​ក្បែរ។ បង​ណាវិន​និង​ខ្ញុំ​មិន​បាន​និយាយ​គ្នា​តាំងពី​ថ្ងៃ​ពួក​យើង​ឈ្លោះ​គ្នា​ ពី​រឿង​ស្នេហា​របស់​គាត់ ហើយ​គាត់​ក៏​បាន​អូស​វ៉ាលី​ចាកចេញ​ពី​ខ្ញុំ​ ដោយ​រើ​ទៅ​ផ្ទះ​ឪពុកម្ដាយ​វិញ។

បង​ណាវិន​បាន​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​លេង​កូនស្រី ពេល​កូន​ខ្ញុំ​មាន​អាយុ​បាន ៣ ថ្ងៃ។ ឪពុកម្ដាយ​របស់​គាត់​បាន​អង្វរ​ខ្ញុំ ​​ឲ្យ​យក​គាត់​ត្រឡប់​មក​វិញ​ ប៉ុន្តែ​ខ្ញុំ​បាន​ពន្យល់​ពី​ជំហរ​ខ្លួនឯង​ទៅ​វិញ។ គាត់​បាន​ស្បថ ​តែ​ខ្ញុំ​ឆ្អែតឆ្អន់​​ ​គ្មាន​ថ្ងៃ​ងាក​ក្រោយ​ទេ ព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​រួច​ហើយ។ បើ​គាត់​កុហក​បោកប្រាស់​ខ្ញុំ​តែ​ម្ដង ប្រហែលជា​អត់ទោស​​ឲ្យ​បាន ​ប៉ុន្តែ​មិនមែន​ម្ដង​គាត់​កុហក​សូម្បី​តែ​រឿង​តូចតាច ​ក៏​គាត់​ព្យាយាម​លាក់បាំង​មិន​ឲ្យ​ខ្ញុំ​ដឹង​ដែរ។

មួយ​ទៀត​តាម​ដែល​ខ្ញុំ​ដឹង​ គាត់​មាន​ស្រី​ដល់​ទៅ ៥ នាក់ ដាច់​ដោយ​ឡែក​ពី​គ្នា​ ហើយ​នោះ​មិន​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​លែង​លះ​ ក្រោយ​ពេល​សម្រាលកូន​រួច។ អ្វី​ដែល​គាត់​ចង់​បាន ​គឺ​ចង់​ឃើញ​កូនស្រី​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ​និង​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​គាត់។

ទោះបី​ជា​គាត់​មិន​ស្មោះត្រង់​នឹង​កូន​ ​ខ្ញុំ​ក៏​បាន​យល់ព្រម​តាម​សំណូមពរ​ទាំង​នោះ​ដល់​គាត់។ បង​ណាវិន​បាន​ស្នើសុំ​ខ្ញុំ​ជា​ច្រើន​ដង​ ដើម្បី​វិល​មកវិញ​ ដោយ​សន្យា​ថា​នឹង​ក្លាយ​ជា​ប្ដី​ល្អ​ម្នាក់។ ខ្ញុំ​ប្រាប់​ទៅ​វិញ​ថា ​គ្មានន័យ​ទេ​ ព្រោះ​ការ​ខូចខាត​ផ្លូវចិត្ត​ខ្ញុំ ​​គាត់​បាន​ធ្វើ​រួច​ទៅ​ហើយ។ ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់​ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​មិន​អាច​ទុក​ចិត្ត​គាត់​ម្ដង​ទៀត​ ដរាប​ណា​ខ្ញុំ​នៅ​រស់។

រូបតំណាង

ទោះ​យ៉ាងណា​បង​ ណាវិន ​ក៏​​ជួយ​ខ្ញុំ​ផ្នែក​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ខ្ញុំ​បាន​ជ្រើសរើស​ចិញ្ចឹម​កូនស្រី​ដោយ​ខ្លួនឯង។ ខ្ញុំ​សូម​សារភាព​ថា ​វា​ពិត​ជា​លំបាក​ណាស់​ ដែល​ចិញ្ចឹម​កូន​តែ​ឯង ជា​ឪពុក​ផងម្ដាយ​ផង ​តែ​ក៏​គ្រាន់បើ​ជាង​មាន​ឪពុក​ដែល​ធ្វើ​បាប​និង​បោកប្រាស់​ផ្លូវចិត្ត​កូន​ប្រពន្ធ​​ព្រោះ​តែ​រឿង​​សប្បាយ​របស់​ខ្លួនឯង​ឡើយ៕

ប្រែសម្រួលសារជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​

ចុចអាន៖រឿងពិត! ត្បិតតែជាឪពុកចុង តែ​ជំនួស​គ្រប់យ៉ាង​ដែលពុក​បង្កើត​ខ្ញុំ​មិន​បាន​ផ្តល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម