ព័ត៌មានជាតិ
គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងចំណាយទឹកប្រាក់៤ពាន់លានដុល្លារ
គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងនឹងចំណាយទឹកប្រាក់ ៤០០០លានដុល្លារ ដែលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង២៥០គីឡីម៉ែត្រ ដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ។

នេះបើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងបទសម្ភាសន៍នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនចិន CRBC ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសាងសង់នេះគឺធ្វើ២ដំណាក់កាល ដោយដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង២៥០គីឡីម៉ែត្រ ដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ ទាំងអស់៤០០គីឡូម៉ែត្រ។ ចំពោះទឹកប្រាក់វិញ គឺចំណាយប្រហែល ១០លានដុល្លារ ក្នុង១គីឡូម៉ែត្រ ដូច្នេះ ៤០០គីឡូម៉ែត្រ ស្មើនឹង៤០០០លានដុល្លារ។ ប៉ុន្តែ ប្រវែង និងទំហំទឹកប្រាក់ក្នុងការសាងសង់នេះ គឺមិនទាន់ច្បាស់លាស់នោះទេ អាចមានការប្រែប្រួលណាមួយតាមស្ថានភាពជាក់ស្តែងនាថ្ងៃអនាគត។

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីផ្តល់ពេលវេលា ១២ខែដល់ក្រុមហ៊ុនចិន CRBC សិក្សាលំអិតថែមទៀតអំពីការសាងសង់ផ្លូវល្បឿនលឿនទី៣ ទាំង២ដំណាក់កាលនេះ។ ប៉ុន្តែ ក្រុមហ៊ុននេះបានប្រាប់លោកទេសរដ្ឋមន្ត្រីថា ក្រុមហ៊ុនត្រូវការពេលយ៉ាងយូរត្រឹមតែ ៦ខែប៉ុណ្ណោះដើម្បីសិក្សាឱ្យលំអិតពីគម្រោង និងផលប៉ះពាល់ ព្រមទាំងដំណោះស្រាយនានា ព្រោះក្រុមហ៊ុនបានសិក្សារយៈពេល៥ខែរួចមកហើយ។ បន្ទាប់ពីសិក្សារួច ក្រុមហ៊ុន CRBC នឹងប្រគល់គម្រោងនេះឱ្យក្រសួងពិនិត្យរួមគ្នាពីគម្រោង និងចៀសវាងផលប៉ះពាល់ដល់ស្ពានបុរាណនានា ព្រោះជាតំបន់ប្រវត្តិសាស្ត្រមួយ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្តថា យ៉ាងយូរមុនដាច់ឆ្នាំ២០២៤ នឹងមានការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៣មួយនេះ។
សូមជម្រាបថា ប្រទេសកម្ពុជាមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសាងសង់រួច និងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២២ ដែលមានទឹកប្រាក់វិនិយោគទុនជាង២ពាន់លានដុល្លារ។ ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ទើបតែបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលមានការវិនិយោគទុន ១.៣៥ពាន់លានដុល្លារ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


