Connect with us

អាជីព

ក្រុមហ៊ុន​ដែល​ភាន់​ច្រឡំ​គ្នា​រវាង ទីផ្សារ​និង​ផ្នែក​លក់​តែងតែ​បរាជ័យ! ​ហេតុអ្វី?

បានផុស

នៅ

ការ​លក់​និង​ទីផ្សារ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ហើយ​មាន​គោលបំណង​ធំ​រួម​គឺ​ដើម្បី​បង្កើន​ប្រាក់ចំណូល។

ប៉ុន្តែ​ដោយសារ​បំណង​នេះ​ ក្រុមហ៊ុន​តូចធំ​ជាច្រើនបានធ្វើខុស ដោយ​ដាក់ផ្នែក​ទំាងពីរ​នៅ​ជាមួយ​គ្នា ហើយ​ផ្ដោត​លើ​ការ​លក់​ជា​ជាង​ការ​ធ្វើទីផ្សារដែលជាហេតុបរាជ័យ​។

ផ្នែក​ទាំង​ពីរ​គួរ​តែ​នៅ​ឯករាជ្យ។ និយាយ​ឲ្យ​ស្រួលស្តាប់ ផ្នែកទីផ្សារ​ជាផ្នែកបង្កើតម៉ាសសញ្ញា ចេញ​ធ្វើការ​ឃោសនា (ផ្នែកនេះ​ចំណាយលុយ) ពេលបានជោគជ័យមាន​គេស្គាល់ផលិតផល​ឬសេវាកម្មខ្លួនហើយ ទើប​ផ្នែកលក់ចេញរកលុយត្រឡប់មកវិញម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ចឹង​តើការលក់​និង​ទីផ្សារ​ខុស​គ្នា​យ៉ាងដូចម្តេច? និយាយ​ដោយ​សាមញ្ញបំផុត​ការ​លក់​អាច​ត្រូវ​បាន​គេ​ហៅថា​ដំណើរការ​ដែល​ផ្តោត​ឬផ្តោតលើបុគ្គលឬក្រុមតូច ទីផ្សារផ្តោតលើក្រុមធំឬមនុស្សទូទៅ។

ការងារទីផ្សារជារួមគឺ​លំបាកលំបិនជាង ​និងទៅមុខមុន។ ​​ផ្នែកនេះ​​ត្រូវពូកែជំនាញស្រាវជ្រាវ (កំណត់តម្រូវការរបស់អតិថិជន) ការ​អភិវឌ្ឍន៍​ផលិតផល (​ឲ្យ​យោបល់មកផ្នែកផលិត មិនមែន​ផ្នែក​ផលិតបញ្ជាផ្នែក​ទីផ្សារ​ទៅឃោសនា​​ផលិតផលខ្វះភាព​ច្នៃប្រឌិតរបស់ខ្លួននោះទេ) និង​ផ្សព្វផ្សាយ​ផលិតផល (តាមរយៈការផ្សាយពាណិជ្ជកម្ម) និង​បង្កើតការយល់ដឹង​អំពីផលិតផល​ក្នុង​ចំណោម​អ្នកប្រើប្រាស់។

មធ្យោបាយទីផ្សារបែបនេះហើយ​ដែលក្រុមហ៊ុនខ្លំាង​តែងមាន​ផ្នែកឬនាយកដ្ឋាន​ទីផ្សារ​ដែលធំ សឹងអាចហៅថា​ផ្នែក​អភិវឌ្ឍន៍ពាណិជ្ជកម្មដ៏មានអំណាចមួយ Business​ Development ។

នៅ​ពេល​អ្នក​មាន​ទីផ្សារ​ធំ​និង​ខ្លំាង អតិថិជន មកដល់មុខ​ផ្ទះពេលនោះហើយ​ដែលផ្នែក​លក់​ត្រូវ​ទទួល​ពួកគេ​ដោយ​ចំណេះដឹង​ត្រឹមត្រូវ។

អ្នកណា​សមនឹង​គ្រប់គ្រង​ផ្នែកទីផ្សារ?

ជាទូទៅ នាយក​ផ្នែក​ទីផ្សារ​ពូកែSoft skill​ជំនាញញ​ទន់ និង​ផែនការ​ពាណិជ្ជកម្ម ការវិភាគ​ទិន្នន័យ​ប្រជាសាស្ត្រ ការច្នៃ​ប្រឌិត​ផលិតផល​ឬ​សេវាកម្ម ព្រមទំាង​ចំណេះទំនាក់ទំនង​សារធាណៈ​ដ៏​រឹងមាំ​ផង។ ផ្នែក​នេះ​មិន​អាច​ចេះ​ត្រឹម​ផ្នែកណាមួយក្នុងចំណោមនេះទេ។

នៅ​ពេល​ដែលអ្នកដាក់ចេញផែនការវិនិយោគមួយ​គេសម្លឹងមើលតែសមត្ថភាពនៃផ្នែកទីផ្សារ ប្រសិន​បើផ្នែក​នេះ​ចន្លោះ​ ឬគ្រប់គ្រងដោយបុគ្គលមិនមានសមត្ថភាព នឹងដួលរលំ៕

ប្រែសម្រួល៖ចម្រើន​តារា​

ចុចអាន៖ការ​ប្ដេជ្ញា​ចិត្តធំ៥ យ៉ាង​ដែល​អាច​ដឹកនាំ​យើង​ដល់​កន្លែង​ដែល​ចង់​ទៅ

ចុចអាន៖កំហុស​ទាំង ៧ នៃ​សិល្បៈ​គ្រប់គ្រង​មនុស្ស​ដែល​នាំ​​ឲ្យ​ភាព​ជា​អ្នកដឹកនាំ​ចុះ​ខ្សោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម