ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)។ គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតថ្នាក់តំបន់ នៅប្រទេសថៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង កាលពីពេលថ្មីៗនេះ។ កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ ជាកម្មវិធីប្រកួតប្រជែងលក្ខណៈបុគ្គលដោយតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាសន្តិសុខសាយប័រ (Cybersecurity Challenges) ទៅលើដែនដូចជា...
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅជនល្មើសបរិស្ថានដែលបាញ់ប្រហារ ជិះទូកបុកទូកមន្ត្រីអនុវត្តន៍ច្បាប់ថា «កងកម្លាំងមានសិទ្ធិការពារខ្លួន» ព្រមទាំងបើកភ្លើងខៀវឱ្យមន្ត្រីអនុវត្តន៍សិទ្ធិនេះផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក ពន្ធទូទាំងប្រទេស ត្រូវបានកំណត់ខ្ពស់ដល់ទៅ ៣ ៥២១ ភាគរយ លើបន្ទះសូឡានាំចូលពីកម្ពុជា
គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា បានសម្លាប់អ្នកទោសចំនួន៣០នាក់ រួមទាំងអ្នកទោសនយោបាយ២០ នាក់ និងរបួសជាង ២៨០នាក់ ក្នុងចំណោមអ្នករងគ្រោះរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី២២ខែមេសានេះ។ អង្គការចំនួន៧ ដែលជួយអ្នកទោសនយោបាយ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ដោយរាយការណ៍អំពីជនរងគ្រោះដែលជាអ្នកទោសនយោបាយក្នុងហេតុការណ៍រញ្ជួយដីដ៏វិនាសកម្មកាលពីខែមុន។ អ្នកទោសរាប់ពាន់នាក់ រួមទាំងអ្នកទោសនយោបាយរាប់រយនាក់ ដែលរបបយោធាមីយ៉ាន់ម៉ាចាប់ដាក់ពន្ធនាគារដោយសារតែសកម្មភាពប្រឆាំងរបបសឹក កំពុងត្រូវបានឃុំឃាំងនៅក្នុងពន្ធនាគារ Obo ដែលជាគុកធំទីពីរក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីពន្ធនាគារ Insein ទីក្រុង Yangon។ យោងតាមអង្គការទាំងនេះ...
មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា(SERC) បានឱ្យដឹងថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជាហាក់មានភាពមិនប្រាកដប្រជាដោយសារបញ្ហាឡើងកំដៅនៃភូមិសាស្រ្តនយោបាយ
ក្លិបភ្នំពេញក្រោន បានប្រកាសជាផ្លូវការអំពីការលើកពេលប្រកួតទល់នឹងក្រុម វិសាខា នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្ងៃទី ២៣ ខែ មេសា ស្អែកនេះ...
សម្តេចធិបតី៖ ក្រុមហ៊ុនអាមេរិកហ៊ានដាក់ទុនរាប់លាន ព្រោះគេយល់ថាកម្ពុជា មានស្ថិរភាព សន្តិភាព អំណោយផលការវិនិយោគ...
ឧស្ម័នធម្មជាតិពង្រាវ និងស្រូវសាលី គឺជាមុខទំនិញរងផលប៉ះពាល់ខ្លាំងបំផុត ដោយចិនមិនបានទិញមុខទំនិញទាំង២នេះសោះ កាលពីខែមីនា។
អគ្គនាយករង ប.ស.ស ៖ ត្រឹមសប្ដាហ៍ទី ៣ ខែមេសា សមាជិក ប.ស.ស កើនឡើងជាង ៣ លាននាក់...
Mushrooms growing in the mountain forests are a popular vegetable and used to make delicious dishes among the indigenous people of Ratanakiri province.