ព័ត៌មានអន្ដរជាតិ
ត្រាំ និង EU ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងពន្ធ ១៥% លើប្លុក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា អាមេរិកបានសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) ក្រោយពីបានពិភាក្សាចរចាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោក ត្រាំ បាននិយាយថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១៥ ភាគរយ លើទំនិញអឺរ៉ុបភាគច្រើនដែលនាំចេញទៅសហរដ្ឋអាមេរិក រួមទាំងរថយន្តផងដែរ។
ជុំវិញបញ្ហានេះដូចគ្នា លោកស្រី វ៉ុនឌែរ ឡេយែន បាននិយាយក្នុងសន្និសីទថា ផលិតផលមួយចំនួន រួមទាំងយន្តហោះ និងគ្រឿងបន្លាស់ សារធាតុគីមី និងឱសថមួយចំនួន នឹងមិនជាប់ពន្ធគយនោះទេ។ លោកស្រីក៏បាននិយាយដែរថា អត្រាពន្ធ ១៥ ភាគរយ ថ្មី ក៏នឹងមិនបន្ថែមពីលើមុខទំនិញតាមវិស័យ ដែលចូលជាធរមានរួចហើយដែរ។
គេមើលឃើញថា អត្រា ១៥ ភាគរយ គឺទាបជាងអត្រា ៣០ ភាគរយ ដែលលោក ត្រាំ បានគំរាមដាក់កាលពីមុន ហើយគ្រោងកំណត់ចូលជាធរមាននៅថ្ងៃទី ១ សីហា ប៉ុន្តែខ្ពស់ជាងអត្រា ១០ ភាគរយ ដែលប្លុកបានរំពឹងទុក។

ក្រៅពីអត្រាពន្ធ លោក ត្រាំ បាននិយាយថា EU ដែលមានសមាជិក ២៧ ប្រទេស ក៏បានយល់ព្រមទិញថាមពលអាមេរិក តម្លៃ ៧៥០ ប៊ីលានដុល្លារ និងវិនិយោគបន្ថែម ៦០០ ប៊ីលានដុល្លារ នៅសហរដ្ឋអាមេរិកផងដែរ។
លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ អំឡុងសន្និសីទកាសែតជាមួយលោកស្រី វ៉ុនឌែរ ឡេយែន ថា៖ «វាគឺជាកិច្ចព្រមព្រៀងដ៏មានឥទ្ធិពល វាជាកិច្ចព្រមព្រៀងដ៏ធំមួយ វាជាកិច្ចព្រមព្រៀងដ៏ធំបំផុតនៃកិច្ចព្រមព្រៀងទាំងអស់»។ ចំណែកឯលោកស្រី វ៉ុនឌែរ ឡេយែន វិញបាននិយាយថា៖ «វាជាកិច្ចព្រមព្រៀងដ៏ល្អ ដ៏ធំ ក្រោយមានការចរចាដ៏តឹងតែង»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


