កីឡា
លោក ខូវ ឆាយ គ្រូៗប្រដាល់ដែលមិនសូវចេះពីច្បាប់ប្រកួត ការបង្ហាត់ក៏នូវមានការខ្វះចន្លោះច្រើនដែរ
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ថាគ្រូៗដែលមិនសូវយល់អំពីច្បាប់នៃការប្រកួតហើយនោះគឺការបង្ហាត់ក៏នៅមានខ្វះចន្លោះដូចគ្នាដែរ ដូច្នេះវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងដោយសហព័ន្ធនេះគឺល្អចំពោះការពង្រឹងសមត្ថភាពគ្រូតាមបណ្ដាក្លឹប។

លោក ខូវ ឆាយ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកប្រដាល់គុនខ្មែរស្ដីពី «បទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត» គឺពិតជាមានសារសំខាន់ណាស់មិនថាតែ ចៅក្រុម អាជ្ញាកណ្ដាល នោះទេ ពោលគ្រូៗដែលមាកសិក្សានេះបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
គ្រូៗតាមបណ្ដាក្លឹបដែលបានមកចូលរួមវគ្គបណ្ដុះបណ្ដាលនេះទទួលបានចំណេះដឹងបានកាន់តែច្បាស់លាស់ពីលក្ខន្តិក ច្បាប់ការប្រកួតបានយកទៅប្រាប់ ឬបង្រៀនដល់សិស្សៗឲ្យបានដឹងដែលវាយអំណោយផលក្នុងការប្រកួតជាក់ស្ដែង។ ដូច្នេះម្នាក់ៗបានយល់ពីការប្រកួតបែបណាត្រឹមត្រូវតាមលក្ខន្តិករបស់សហព័ន្ធ ប្រកួតបែបណាទទួលបានពិន្ទុជាដើម។ ទាំងនេះហើយធ្វើឲ្យកីឡាករតាមក្លឹបយល់កាន់តែច្បាស់ពីការប្រកួត និងជៀសវាងការតវ៉ាដែលមិនត្រឹមត្រូវជាដើម។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
លោក ខូវ ឆាយ លើកឡើងទៀតថា ប្រសិនបើគ្រូៗមិនសូវយល់អំពីការបទបញ្ជានៃការប្រកួតទាំងនេះជឿជាក់ថាការបង្ហាត់ទៅដល់សិស្សគុនក៏នៅមានការខ្វះចន្លោះច្រើនដូចគ្នា។ តែយ៉ាងណាបន្ទាប់ពីបញ្ចប់វគ្គនេះទៅគ្រូៗទទួលបានចំណេះដឹងនេះហើយការបង្ហាត់នឹងមានភាពប្រសើរជាងមុន។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
បញ្ជាក់ដែរថា សហព័ន្ធប្រដាល់គុនខ្មែរបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកប្រដាល់គុនខ្មែរស្ដីពី«បទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត» រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកក្ដដា ឆ្នាំ២០២៥ និងបានបិទបញ្ចប់ហើយ។ សិក្ខាកាមចូលរួមសរុប ៤៩នាក់មកពីបណ្ដាក្លឹបប្រដាល់តាមរាជធានី-ខេត្ត៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


