កីឡា
សុផល ឌីម៉ង់ ធ្លាប់ម្តាយហាមលេងបាល់ ចុងក្រោយប្រឹងជម្នះក្លាយជាកីឡាករអាជីព
ខ្សែបម្រើការពារចំណូលថ្មីរបស់ក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ សុផល ឌីម៉ង់ បានទម្លាយពីអតីតកាលរបស់ខ្លួន ដែលធ្លាប់ត្រូវម្តាយហាមពីការលេងបាល់ទាត់ ប៉ុន្តែចុងក្រោយខ្លួនបានជម្នះ រហូតក្លាយជាកីឡាករបាល់ទាត់អាជីព។

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» សុផល ឌីម៉ង់ បាននិយាយថា៖ «ម៉ាក់ខ្ញុំអត់ឱ្យខ្ញុំលេងបាល់ទេ ដោយសារពេលខ្ញុំទៅលេងតាមតារាងស្មៅសិប្បនិម្មិត គឺខ្ញុំយកលុយទៅឱ្យម្ចាស់តារាងរហូត។ ពេលលេងយើងត្រូវចំណាយលុយ ១ ពាន់ ឬ ២ ពាន់រៀល បែបនេះធ្វើឱ្យម្តាយខ្ញុំខឹង ហើយគាត់ប្រាប់ថា អត់ឱ្យលេងទេ ព្រោះយកលុយទៅឱ្យតែគេរហូតអ៊ីចឹង ហើយមិនដែលមានលុយត្រឡប់មកវិញទេ»។
ខ្សែបម្រើការពារមកពីខេត្តសៀមរាប វ័យ ២៤ ឆ្នាំរូបនេះបានបន្តទៀតថា៖ «ពេលយូរៗទៅ ខ្ញុំដាក់ក្តីស្រមៃឱ្យខ្លួនឯង ព្រោះពេលម៉ាក់ខ្ញុំនិយាយអ៊ីចឹង ខ្ញុំអន់ចិត្តខ្លះដែរ។ ខ្ញុំចង់បង្ហាញទៅគាត់ ថា បាល់ទាត់មិនត្រូវតែចំណាយលុយរហូតនោះទេ ត្រូវរកលុយបានវិញដែរ»។
សុផល ឌីម៉ង់ ហាក់ពុំសូវទទួលបានការគាំទ្រពីគ្រួសាររបស់ខ្លួនឡើយ ដោយសារម្តាយរបស់គេហាមឃាត់ពីការលេងបាល់ទាត់តាំងតែពីក្មេង ពីព្រោះម្តាយគិតថា រូបគេ ពេលទៅលេងម្តងៗ តែងតែយកលុយទៅឱ្យខាងតារាង ហើយមិនដែលបានយកលុយត្រឡប់មកឱ្យគ្រួសារវិញឡើយ។ យ៉ាងណា ដោយសារតែការគិតរបស់ម្តាយបែបនេះ ធ្វើឱ្យ ឌីម៉ង់ ប្រឹងតស៊ូជម្នះ រហូតក្លាយជាកីឡាករអាជីព ដោយបានលេងជាមួយក្លិប អង្គរថាយហ្គើរ និងនៅរដូវកាលនេះបានចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង។

ឌីម៉ង់ បានបន្តថា ក្រោយមក ម្តាយរបស់ខ្លួនបានប្រែចិត្ត ដោយគាំទ្រលើក្តីស្រមៃរបស់គាត់វិញ នៅពេលដែលគាត់បានចូលរួមជាមួយក្លិប អង្គរថាយហ្គើរ និងអាចរកបានប្រាក់ខែជូនគ្រួសារ។ ជាទឹកចិត្តម្តាយចំពោះកូន ចុងក្រោយម្តាយរបស់ ឌីម៉ង់ មានតែជំរុញ លើកទឹកចិត្តកូនឲ្យប្រឹងប្រែងបន្តទៀតសម្រាប់អាជីពមួយនេះ។
គួរឱ្យដឹងថា សុផល ឌីម៉ង់ បានចាប់ផ្តើមអាជីពជាមួយបាល់ទាត់ដំបូង ដោយចូលរួមជាមួយក្លិបបាល់ទាត់ពាក់កណ្តាលអាជីព គិរីដងរែក។ ក្រោយមក រូបគេទទួលបានឱកាសចូលរួមជាមួយ អង្គរថាយហ្គើរ នៅឆ្នាំ ២០២០។ បន្ទាប់ពីលេងនៅទីនោះបាន ៥ ឆ្នាំ ដោយនៅឆ្នាំ ២០២៥ នេះរូបគេទទួលបានឱកាសធំ ដោយបានផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាក្លិបការពារតំណែងជើងឯកលីគកំពូល កម្ពុជា Cambodian Premier League៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


