Connect with us

សន្តិសុខសង្គម

អាជីវករមួយចំនួននៅផ្សារដងទង់ ខេត្តកោះកុង បន្តលក់ដូរធម្មតា

បានផុស

នៅ

អាជីវករលក់ដូរមួយចំនួនតូចក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះនៅតែបន្តលក់ដូរធ្វើអាជីវកម្មជាធ្មមតា បើធៀបនឹង២ថ្ងៃមុនមានសភាពស្ងប់ស្ងាត់ខ្លាំង។ តាមការបញ្ជាក់ពីតំណាងអាជីវករ ពួកគាត់មិនបានឆ្លៀតឱកាសលួចដំឡើងថ្លៃនោះទេក្នុងកាលៈទេសៈនេះ ទោះបីជាអ្នកផ្សេងលក់ដំឡើងថ្លៃក៏ដោយចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករបានបន្តថា ពួកគាត់ជឿជាក់មកលើរាជរដ្ឋាភិបាល និងអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តកោះកុង ដោយមិនទាន់ភៀស​សឹកចាកចោលលំនៅដ្ឋានទៅណានោះឡើយ ពោលគឺរង់ចាំទទួលព័ត៌មានផ្លូវការពីអាជ្ញាធរខេត្តពីស្ថានភាពបញ្ហាព្រំដែនបច្ចុប្បន្ន និងធ្វើអាជីវកម្មធម្មតា។ ហើយអំពាវនាវដល់ពលរដ្ឋភៀសសឹកសូមវិលត្រឡប់មកផ្ទះសម្បែងក្នុងខេត្តវិញ។

គួររម្លឹកថា ២ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋរស់នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាំគ្នាធ្វើដំណើរភៀសសឹកទៅស្វែងរកទីតាំងសុវត្ថិភាព ទោះបីជាអាជ្ញាធរខេត្តប្រកាសថា ស្ថានភាពព្រំដែនមានភាពប្រក្រតីល្អយ៉ាងណាក្តី។ អំឡុងពេលនោះ ពួកគាត់បានប្រម៉ែប្រមូលទ្រព្យសម្បត្តិមានតម្លៃ ហើយសម្រុកចាកចេញពីលំនៅដ្ឋានទៅរកទីតាំងសុវត្ថភាព។ រីឯនៅតាមស្ថានីយន៍ប្រេងឥន្ធនៈ ចំនួនមានប្រជាពលរដ្ឋចូលចាក់សាំង ចំណតឡានមានមនុស្សអង្គុយរង់ចាំជាច្រើននាក់ ផ្ទះសម្បែង និងអាជីវកម្មត្រូវបានបិទទ្វារស្ងប់ស្ងៀមដែលមិនធ្លាប់មានពីមុនមក។

លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង អះអាងថា គិតមកទល់ម៉ោងនេះ ស្ថានភាពនៅក្នុងភូមិសាស្រ្តខេត្តដំណើរការមានភាពប្រក្រតីល្អធម្មតា ពុំមានបាតុភាពផ្ទុះអាវុធណាមួយឡើយ។ ដូច្នេះសូមកុំមានការជ្រួលច្របល់ ដោយរក្សាភាពស្ងប់ស្ងាត់ ហើយតាមដានព័ត៌មានផ្លូវការជាមុនសិន។

អាជ្ញាធរបានពន្យល់ណែនាំកុំទាន់ជឿព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ក្រៅពីផេករបស់រដ្ឋបាលខេត្ត និងផេកហ្វេសប៊ុកលោកជំទាវអភិបាលខេត្ត។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋ សម្រេចភៀសសឹកនៅពេលនេះ វាជាសិទ្ឋិរបស់ពួកគាត់ លោកមិនអាចហាមឃាត់បានទេ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម