ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ចាត់តំណាងចូលរួមកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញការឈ្លាន ពានពីកងទ័ពថៃ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់តំណាង រៀបចំឱ្យឯកអគ្គរាជទូត និងជាព្រះរាជតំណាងអចិន្ត្រៃរបស់កម្ពុជា ចូលរួមកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការឈ្លានពានពីកងទ័ពថៃមកលើកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងត្រូវរៀបចំឡើងនៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ២៥ ខែកក្កដា ម៉ោងនៅរដ្ឋធានីញូយ៉ក សហរដ្ឋអាមេរិក តាមសំណើរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ។
លោក ជុំ សន្ទរី បញ្ជាក់ថា៖ «តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិ បានសម្រេចកោះប្រជុំជាបន្ទាន់នៅម៉ោង ៣ រសៀលល្ងាចថ្ងៃទី ២៥ នៅរដ្ឋធានីញូយ៉ក ត្រូវនឹងម៉ោង ២ ភ្លឺ ថ្ងៃ ២៦ នៅកម្ពុជា»។

លោក ជុំ សន្ទរី បញ្ជាក់ថា ដោយសារពេលវេលាលឿនរហ័សពេក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មិនអាចចូលរួមបានក៏បានចាត់តំណាងឱ្យឯកអគ្គរាជទូត និងជាព្រះរាជតំណាងអចិន្ត្រៃរបស់កម្ពុជានៅអង្គការសហប្រជាជាតិចូលរួមថ្លែងបទអន្តរាគមន៍។
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ សម្ដេច ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិឱ្យបើកកិច្ចប្រជុំជាបន្ទាន់ បន្ទាប់ពីមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនកម្ពុជា ដោយសម្ដេចបានស្នើទៅប្រធានប្ដូរវេនក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិលោក អាស៊ីម អ៊ីហ្វធីហ្កា អាហ្វមាដ (Asim Iftikhar Ahmad) ឱ្យបើកកិច្ចប្រជុំបន្ទាន់មួយក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្ដិសុខ ដើម្បីដាក់សម្ពាធលើប្រទេសថៃបញ្ឈប់សកម្មភាពឈ្លានពានលើទឹកដីកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


