កីឡា
ក្រុមបាល់ទះនារី អ៊ីតាលី ឈ្នះជើងឯកលីគពិភពលោក Women’s Volleyball Nations League
ក្រុមបាល់ទះជម្រើសជាតិនារី អ៉ីតាលី បានឈ្នះពាន«លីគបាល់ទះនារីពិភពលោក FIVB Women’s Volleyball Nations League ឆ្នាំ ២០២៥ បន្ទាប់ពីឈ្នះ ក្រុមនារី ប្រេស៊ីល ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈ ក្រុមនារី ប៉ូឡូញ ទទួលបាន មេដាយសំររិទ្ធ ក្រោយឈ្នះ ក្រុមនារីជប៉ុន ដោយលទ្ធផល ៣-១ កាលពីយយប់ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ ២០២៥។

សម្រាប់ការឈ្នះជើងឯកនេះ ក្រុមនារី អ៉ីតាលី ទទួលបានប្រាក់រង្វាន់ ១ លានដុល្លារអាមេរិក ហើយលេខ២ ប្រេស៊ីល ទទួលបាន ៥០ម៉ឺនដុល្លារអាមេរិក និងលេខ៣ ប៉ូឡូញ ទទួលបាន ៣០ម៉ឺនដុល្លារអាមេរិក។ លេខ៤ ជប៉ុន ទទួលបាន ១៨ម៉ឺនដុល្លារអាមេរិក ហើយក្រុមផ្សេងៗទៀតក៏ទទួលបានប្រាក់លើកទឹកចិត្តដែរ។

រហូតដល់ពេលនេះ ក្រុមបាល់ទះនារី អ៉ីតាលី បានឈ្នះជើងឯក FIVB Women’s Volleyball League ចំនួន ៣ដងហើយគឺ ឆ្នាំ ២០២២ ២០២៤ និង ២០២៥។ ក្រុមនារីប្រេស៊ីល ឈ្នះ មេដាយប្រាក់ ៤ លើកដោយពួកគេបានឡើងវគ្គផ្តាច់ព្រ័ត្រ ៤ លើកគឺ ចាញ់ទាំង ៤ លើក។

អ្វីដែលគួរឲ្យកត់សំគាល់ ក្រុមបាល់ទះនារីអាមេរិក ដែលខ្លាំងធ្លាប់ឈ្នះជើងឯក ៣ លើកជាប់គ្នាដំបូងគឺ ឆ្នាំ ២០១៨ ២០១៩ និង ២០២១ ប៉ុន្តែបែរជាធ្វើមិនបានល្អទេសម្រាប់ព្រឹត្តិការណ៍ ៣ លើកចុងក្រោយ។ ពួកគេបានបញ្ចប់ដោយចំណាត់ថ្នាក់លេខ ៨ នៅឆ្នាំ ២០២៥ ។

ក្រុមចំនួន ១៧ នៅរក្សាកៅអីក្នុងពានរង្វាន់នេះទៅឆ្នាំក្រោយទៀត ប៉ុន្តែក្រុមនារី កូរ៉េខាងត្បូង ត្រូវបានកាត់ចេញទៅលេងពានរង្វាន់កម្រិតទី២ វិញ បន្ទាប់ពីស្ថិតនៅបាតតារាង។
តារាងចំណាត់ថ្នាក់
- មេដាយមាស៖ អ៊ីតាលី (ការពារជើងឯកឆ្នាំចាស់បានជោគជ័យ)
- មេដាយប្រាក់៖ ប្រេស៊ីល (ឈ្នះមេដាយប្រាក់លើកទី៤)
- មេដាយសំរិទ្ធ៖ ប៉ូឡូញ (មេដាយសំរិទ្ធ លើកទី៣)
- លេខ៤៖ ជប៉ុន
- លេខ៥៖ ចិន
- លេខ៦៖ តួកគី
- លេខ៧៖ អាល្លឺម៉ង់
- លេខ៨៖ អាមេរិក
- លេខ៩៖ បារាំង
- លេខ១០៖ ហូឡង់
- លេខ១១៖ ឆែក
- លេខ១២៖ ដូមីនិក
- លេខ១៣៖ ប៊ុលហ្គារី
- លេខ១៤៖ បែលហ្ស៊ិក
- លេខ១៥៖ ស៊ែប៊ី
- លេខ១៦៖ កាណាដា
- លេខ១៧៖ ថៃ
- លេខ១៨៖ កូរ៉េខាងត្បូង (ត្រូវកាត់ចេញ)
អត្ថបទ៖ វីរបុត្រ
Photo by Volleyball World
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


