ព័ត៌មានជាតិ
ផ្សារហ៊ុនកម្ពុជាមានមូលធនូបនីយកម្មទីផ្សារប្រមាណ ២,៧៧ ពាន់លានដុល្លារកាលពីឆ្នាំមុន
មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា(SERC) បានឱ្យដឹងថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជាហាក់មានភាពមិនប្រាកដប្រជាដោយសារបញ្ហាឡើងកំដៅនៃភូមិសាស្រ្តនយោបាយ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាលពីឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា (CSX) បានដើរតួនាទីយ៉ាងសំខាន់នៃការផ្តល់ជាប្រភពទុនដល់វិស័យឯកជន និងចូលរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។

យោងតាមរបាយការណ៍ចុងក្រោយចេញផ្សាយដោយ SERC នៅព្រឹកថ្ងៃទី២២ខែមេសានេះ ក្នុងឆ្នាំ២០២៤ ទីផ្សារមូលបត្រកម្ពុជា មានមូលធនូបនីយកម្មទីផ្សារ (Market Capitalization) ប្រមាណ ២,៧៧ ពាន់លានដុល្លារអាម៉េរិក, សន្ទស្សន៍ទីផ្សារស្ថិតក្នុង ៤១២,៧៥ ពិន្ទុ, ក្រុមហ៊ុនចុះបញ្ជីចំនួន ២ ដែលក្នុងនោះ រួមមាន សញ្ញាបណ្ណបៃតងចំនួន ១, តម្លៃជួញដូរសរុបប្រមាណ ៣២,៩៥ លានដុល្លារអាម៉េរិក និងទំហំជួញដូរជាមធ្យម ប្រចាំថ្ងៃប្រមាណ ១៣៣.៩៦៣ ដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៤ SERC ក៏បានផ្តល់លេខអត្តសញ្ញាណ វិនិយោគិន ចំនួន ១០ ៧០៩។
SERC បានគូសបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ខ្លួនបានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលចំនួន ២ ដែល ក្នុងនោះក្រុមហ៊ុនចំនួន ១ បានបោះផ្សាយលក់សញ្ញាបណ្ណបៃតង ហើយក្រុមហ៊ុនទាំង ២ នេះ ប្រមូលបានសាច់ប្រាក់ ពីទីផ្សារសរុបចំនួន ២៩,៩៦ លានដុល្លារអាម៉េរិក។
«បើទោះបីជា ទិន្នន័យនេះមានចំនួនទាប បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែដោយសារការត្រៀមខ្លួនរួចរាល់របស់ក្រុមហ៊ុនចុះបញ្ជី ចំនួននេះនឹងកើនឡើងខ្ពស់ក្នុងឆ្នាំ២០២៥។ គិតត្រឹមឆ្នាំ ២០២៤ ក្រុមហ៊ុនចំនួន ២៣ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា និង បានប្រមូលសាច់ប្រាក់សរុបពីទីផ្សារចំនួន ៣៨៧,២២ លានដុល្លារអាម៉េរិក»។ នេះបើតាម SERC ។

លោក ស៊ូ សុជាតិ អគ្គនាយក SERC បានថ្លែងប្រាប់កម្ពុជាថ្មីថា ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកល និងតំបន់ដែលរួមទាំងកម្ពុជាក្តី ទីផ្សារមូលបត្រកម្ពុជាមានដំណើការដោយរលូនក្នុងឆ្នាំ២០២៤កន្លងទៅនេះ ជាមួយនឹកំណើនគួរឱ្យកត់សម្គាល់ពីសាធារណជនកាន់តែច្រើនឡើង។
លោកបានថ្លែងបញ្ចាក់ថា៖«ឆ្នាំ២០២៤ គឺជាឆ្នាំដែលពិភពលោកទាំងមូលប្រឈម ហើយវិស័យហិរញ្ញវត្ថុក៏រងនូវបញ្ហាផងដែរ ប៉ុន្តែសម្រាប់ដំណើការផ្សារហ៊ុនយើងនៅដំណើការជាប្រក្រតី ទោះបីជាមានការធ្លាក់ចុះនៃការជូញដូរខ្លះ។ ប៉ុន្តែយើងសង្កេតឃើញសន្ទុះនៃការចូលរួមខ្លាំង ទោះបីជាវាមានទំហំតូច។ ការណ៍នេះមានន័យថា ការយល់ដឹងអំពីសាធារណជនមានការកើនឡើងគួរឱ្យកត់សម្គាល់»។

គិតត្រឹមឆ្នាំ២០២៤ ន.ម.ក. បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និង/ឬការទទួលស្គាល់ដល់ក្រុមហ៊ុន/ភ្នាក់ងារ ផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១២៧ ក្រុមហ៊ុន/ភ្នាក់ងារ និងដល់អ្នកជំនាញក្នុងទីផ្សារមូលបត្រសរុបចំនួន ៣១៥ រូប។ នេះបើយោងតាម SERC៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


