Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះនៅបុរីជីបម៉ុង ជាផ្ទះលក់ចំណីសត្វ ឆេះខូចខាតសម្ភារមួយចំនួន ខណៈកម្លាំងជំនាញប្រើរថយន្ដពន្លត់អគ្គិភ័យ១០គ្រឿង

បានផុស

នៅ

កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងបុរីជីបម៉ុង ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ករណីនេះត្រូវបានកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១០គ្រឿងទើបគ្រប់គ្រងស្ថានការណ៍បានដោយមិនមានការរាលដាល ឬបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ។ ករណីនេះបើតាមសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ អ្នកជិតខាងបានឃើញមានផ្សែងលាយឡំជាមួយអណ្តាតភ្លើងឆេះចេញមកពីក្នុងផ្ទះលក់ចំណីសត្វ។ ភ្លាមៗគាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានដោយសារមានផ្សែងច្រើន ទើបរាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍អោយទាន់ពេលវេលា ជៀសវាងបង្កការរាលដាល ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់អោយបានទាន់ពេលវេលា និងចុះមកពិនិត្យមើលជាក់ស្តែងក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យខាងលើនេះ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួស ឬប៉ះពាល់អាយុជីវិតនោះ គ្រាន់តែខូចខាតសំភារៈក្នុងផ្ទះតែប៉ុណ្ណោះ។ ប្រតិបត្តិការបាញ់ពន្លត់នេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿងក្នុងនោះមានរថយន្តជំនួយរបស់ក្រុមហ៊ុយស្របៀរកម្ពុជាចំនួន២គ្រឿង ទើបគ្រប់គ្រងមិនអោយរាលបន្ត៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម