ព័ត៌មានជាតិ
ពលរដ្ឋខ្មែររាប់ពាន់នាក់នៅថៃ សម្រុកចូលស្រុកវិញតាមច្រកបានឡែម
កាសែតបាងកកប៉ុស្តិ៍របស់ថៃបានរាយការណ៍ថា ប្រជាជនកម្ពុជានៅថៃជាង ២ ០០០ នាក់ បានវិលត្រឡប់មកកម្ពុជាវិញនាព្រឹកថ្ងៃសុក្រនេះ តាមច្រកបានឡែម-កំរៀង បាត់ដំបង ក្រោយជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជាផ្ទុះឡើងក្រោមការវាយប្រហារឈ្លានពានរបស់ថៃ។

មេបញ្ជាការរងនៃបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត លោក Charamphakorn Promphakorn បានចេញសេចក្តីណែនាំពិសេសមួយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ទាំងជនជាតិថៃ និងកម្ពុជា ដែលចង់ត្រឡប់ទៅឬមកប្រទេសរៀងៗខ្លួន។
លោកបានឱ្យដឹងថា ព្រំដែននឹងបើកចំហរសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជងទាំង២ ចន្លោះពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៣ រសៀល ចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍ម្សិលមិញមក។
ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែររាប់ពាន់នាក់នៅពេលនេះ ធ្វើឡើងក្រោយយោធាថៃបើកការវាយប្រហារលើកម្ពុជា ដោយបង្កជាជម្លោះប្រដាប់អាវុធចុងក្រោយឡើង។

គួររំឭកថា ដោយសារតែភាពតានពាក់ព័ន្ធតឹងព្រំដែន កន្លងមកកម្ពុជាបានអំពាវនាវឱ្យប្រជាជនខ្មែរ រួមទាំងពលករចំណាកស្រុក ត្រឡប់ចូលស្រុកវិញ ដើម្បីបញ្ចៀសការធ្វើទុក្ខបុកម្នេញក្នុងប្រទេសថៃ។ ជាថ្នូរនឹងនោះ រដ្ឋាភិបាលបានសម្របសម្រួលការស្វែងរកការងារ និងផ្ដល់ដំណោះស្រាយមួយចំនួនទាក់ទងនឹងបញ្ហាបំណុលធនាគារជាដើម។
ការធ្វើមាតុភូមិនិវត្តន៍ពេលនេះផងដែរ ក៏កើតឡើងក្រោយមានរបាយការណ៍ផ្សេងៗគ្នាថា ជនជាតិខ្មែរក្នុងប្រទេសថៃបានរងនូវអំពើហិង្សាផ្លូវកាយពីក្រុមជាតិនិយមជ្រុលថៃ រងការបៀតបៀនផ្សេងៗ និងការរើសអើងជាដើម។ ការណ៍នេះបង្កក្ដីបារម្ភពីពលរដ្ឋកម្ពុជាជាច្រើនដែលរស់នៅក្នុងប្រទេសថៃ ដោយខ្លាចថា ពួកគេអាចក្លាយជាជនរងគ្រោះនៃនិន្នាការស្អប់ជាតិសាសន៍ប្រឆាំងជនជាតិខ្មែរនៅថៃ ដោយសារតែជម្លោះប្រដាប់អាវុធចុងក្រោយនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


