ព័ត៌មានជាតិ
ក្រសួងការងារ បានដោះស្រាយករណីក្រុមហ៊ុនសានីសះជា
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ករណីតវ៉ានៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក បានសះជា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះជាការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈអ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្រោយមានការផ្ទុះការតវ៉ានៃកម្មករនិយោជិតនៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីចុះទៅដោះស្រាយយ៉ាងយកចិត្តទុកដាក់ ដោយស្តាប់ពីសំណូមពររបស់កម្មករនិយោជិត និងសម្របសម្រួលដោយផ្អែកលើកត្តាច្បាប់រហូតដល់សះជា។

ក្រោយការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីក្រសួងការងារ ទាំងភាគីនិយោជក និងភាគីកម្មករនិយោជិត បានឯកភាពគ្នាលើការចរចាលើចំណុចសំខាន់ៗដូចជា ការបើកប្រាក់ឈ្នួលលំហែមាតុភាពស្របតាមច្បាប់, ប្រាក់រង្វាន់ការងារសម្រាប់បុគ្គលិកដែលមានស្នាដៃ, ការរៀបចំឱ្យមានរដ្ឋបាល និងគណនីជនជាតិខ្មែរ ជាដើម។
ជាមួយគ្នានោះ លោក ស៊ុន មេសា បានបញ្ជាក់ថា “ក្រោយការដោះស្រាយដោយយកចិត្តទុកដាក់ និងយកច្បាប់ជាគោល និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីក្រសួងការងារ បងប្អូនកម្មករកម្មការិនី និងភាគីនិយោជកបានឈានដល់ការព្រមព្រៀងគ្នា និងឯកភាពចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែក”។

លទ្ធផលនៃការសះជានេះ គឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ដោយរក្សានូវបរិយាកាសល្អប្រសើរនៅក្នុងវិស័យការងារ ដើម្បីបង្កើនការកែប្រែជីវភាព និងបង្កើនផលិតភាពការងារដល់រោងចក្រសហគ្រាស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យដដែល៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


