Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា ផ្តល់អាហារូបករណ៍ ៦៩០កន្លែង លើ ៧មុខជំនាញ និងប្រាក់ឧបត្ថម្ភ

បានផុស

នៅ

ភ្នំពេញ ៖ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៦៩០កន្លែង លើ ៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខជំនាញទាំង៧ នោះ រួមមាន វារីវប្បកម្ម, ការច្នៃបន្លែ ផ្លែឈើ, ការចិញ្ចឹមសត្វ, សេវាកម្មកុំព្យូទ័រ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, និងការថែទាំ និងជួសជុលយានយន្ត។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៧៣១ ១៩៩/ ០១៦ ៥៥៥ ៣៥០/ ០៩៧ ៨១៦ ៨១៦៦ ឬ អញ្ជើញមកវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា ដោយផ្ទាល់​ដែល​មាន​អាសយដ្ឋាននៅតាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម