Connect with us

ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ចិន​​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​លើ​កិច្ច​សហការ​រួមទាំងការ​តាមចាប់ឧក្រិដ្ឋជន​គ្រឿងញៀន​ចិន​នៅ​កម្ពុជា

បានផុស

នៅ

ប្រទេស​ចិន ៖ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនបែបនេះ ខណៈ​លោក​ដឹកនាំ​ប្រតិភូ​កម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី១២ ស្តី​ពី​កិច្ច​សហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ជា​មួយ​ភាគី​ចិន​ដឹក​នាំ​ដោយ លោក វេ  ស៊ាវយុន (Wei XiaoJun) អគ្គលេខាធិការប្រតិបត្តិ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគ្រឿងញៀន ក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីក្រុង ឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ផ្តោតទៅលើកិច្ចពិភាក្សាការងារសំខាន់ចំនួន៤ រូមមាន ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-ស្ថានភាព និងនិន្នាការគ្រឿងញៀនក្នុងប្រទេសចិន-កម្ពុជា និងក្នុងតំបន់

២-ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការស្តីពីករណីគ្រឿងញៀន និងការតាមចាប់ជនជាតិចិនដែលរត់គេចខ្លួន

៣-ប្រតិបត្តិការសុវត្ថិភាពមេគង្គ

៤-ការត្រួតពិនិត្យសារធាតុគីមីផ្សំ។

ពីកិច្ចប្រជុំនោះ លោក នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានជម្រាបជូនថា លោក វេ  ស៊ាវយុន (Wei XiaoJun) អគ្គលេខាធិការប្រតិបត្តិ បានថ្លែងដោយវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកម្ពុជា ដែលផ្តល់នូវកិច្ចសហការក្នុងមួយឆ្នាំ២០២៤កន្លងមក លើការងារចែករំលែក និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសការតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀនចិននៅកម្ពុជា។

ពីកិច្ចប្រជុំនោះដែរ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះថ្នាក់ដឹកនាំនៃប្រទេសចិន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន (NNCC) ទាំងអស់ និងបានលើកនូវសំណូមពរដល់ការលើកកម្ពស់និងពង្រឹងសមត្ថភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ដើម្បីផលប្រយោជន៍រួម នៃប្រទេសយើងទាំងពីរក៏ដូចតំបន់ទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម