ព័ត៌មានជាតិ
អង្គការចលនាដើម្បីសុខភាព៖ យ៉ាងហោចណាស់មាន៦៨៨គណនី កំពុងបង្ហោះលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី
តាមការស្រាវជ្រាវរបស់អង្គការចលនាដើម្បីសុខភាព យ៉ាងហោចណាស់មាន៦៨៨គណនី ដែលកំពុងបង្ហោះផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី តាមបណ្ដាញព័ត៌មានសង្គម ក្នុងប្រទេសកម្ពុជា។

អង្គការចលនាដើម្បីសុខភាពកម្ពុជា សូមសំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់កាលពីពេលថ្មីៗនេះ។ ការចេញបទបញ្ជានេះ គឺជាការរួមចំណែកកសាងមូលធនមនុស្សប្រកបដោយសក្កានុពល ចៀសផុតពីការបំផ្លាញទាំងផ្នែកសតិបញ្ញានិងកាយសម្បទា របស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី។

ចំនុចប្រសើរបំផុត គឺរាជរដ្ឋាភិបាលបានដាក់បទបញ្ជានេះឱ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូលការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់។
វត្តមានរបស់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ដែលអាចរកបាននៅក្នុងប្រទេសកម្ពុជា និងការបង្ហោះផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេងតាមបណ្តាញព័ត៌មានសង្គម នូវផលិតផលទាំងនេះ គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យមានការីករាលដាលនៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី ក្នុងចំណោមកុមារ និងយុវជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានយល់ឃើញថា “បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់ (តាមអនឡាញ) ក៏គ្មានជនរងគ្រោះ ដែលភាគច្រើនជាកុមារនិងយុវជនដែរ”។
យ៉ាងណាមិញ តាមការអង្កេតរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា យ៉ាងហោចណាស់ក៏មានគេហទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមទិកទុក ក្រុមអ៊ីនស្តាក្រាម ៦៨៨ ដែលកំពុងចែកចាយ ផ្សព្វផ្សាយលក់យ៉ាងសកម្មនូវបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ ដែលក្រុមមួយចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀតជាក្រុមដែលទើបតែបង្កើតថ្មី។


លើសពី៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) ដែលភាគច្រើនលើសលប់គឺជាកុមារនិងយុវជន បានបញ្ជាទិញផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម យោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤។
ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលធនមនុស្សរបស់កម្ពុជា។ វាប៉ះពាល់ដល់ការវិវឌ្ឍន៍របស់ខួរក្បាល ដែលបណ្តាលឱ្យប៉ះពាលដល់ការសិក្សារបស់កុមារនិងយុវជន។ ក្រៅពីនេះ វាបណ្តាលឱ្យមានរបួសសួតយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សរីរាង្គដទៃទៀត ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


