សន្តិសុខសង្គម
អាវុធហត្ថរាជធានី ឆ្មក់បង្រ្កាបទីតាំងលក់បារីអេឡិចត្រូនិច ដកហូតបានមួយចំនួនធំ
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាច្រើនមុខផ្សេងៗគ្នា។

ប្រតិបត្តិការចុះបង្រ្កាបនេះកាលពីវេលាម៉ោង១០ យប់ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកម្លាំងជំនាញ បានអោយដឹងថា ដោយទទួលបាននូវការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងជំនាញបានស៉ើបអង្កេត យ៉ាងច្បាស់លាស់ រកឃើញទីតាំងផ្ទះខាងលើនេះ មានលួចលាក់បង្កប់ បើកលក់នូវបារីអេឡិចត្រូនិច( Vape) គ្រប់រសជាតិ យ៉ាងច្រើនតែម្តង។ ប្រភពដដែលបន្តថា ចំពោះចំនួនជាក់លាក់ នូវមិនទាន់អាចដឹងនោះឡើយ ដោយគ្រាន់តែកម្លាំងរាជអាវុធហត្ថ បញ្ជាក់ចុងក្រោយ គឺច្រើនដើម តែម្តង។



ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចេញបទបញ្ជាថ្មី លេខ០២ ស្ដីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ផលិតផលនិងការស្តុកឧបករណ៍អេឡិចត្រូនិចនិងសារធាតុគីមីសម្រាប់ជក់និងទីផ្សារ។ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


