ព័ត៌មានអន្ដរជាតិ
វៀតណាមនឹងផាកពិន័យអ្នកប្រើប្រាស់បារីអេឡិចត្រូនិកក្នុងទីសាធារណៈ
អ្នកប្រើប្រាស់បារីអេឡិចត្រូនិក ឬផលិតផលថ្នាំជក់ដែលបំភាយផ្សែងនៅទីសាធារណៈក្នុងប្រទេសវៀតណាម ប្រឈមមុខនឹងការផាកពិន័យចាប់ពី ៣លានដុងទៅ៥លានដុង (១១៤ដល់ ១៩០ដុល្លារ) និងតម្រូវឱ្យបំផ្លាញចោលទាំងអស់ ក្នុងករណីប៉ូលិសចាប់បាននៅកន្លែងណាមួយ។ នេះជាការប្រកាសរបស់រដ្ឋាភិបាលដែលបានកំណត់។

យោងតាមអនុក្រឹត្យលេខ ៣៧១ ដែលចូលជាធរមាននៅថ្ងៃទី ៣១ខែធ្នូ បុគ្គលណាដែលប្រើប្រាស់បារីអេឡិចត្រូនិក ឬផលិតផលថ្នាំជក់បំភាយផ្សែងក្នុងបរិវេណណាមួយដោយខ្លួនឯង ឬក្រុម នឹងត្រូវពិន័យជាប្រាក់ចន្លោះពី ៥លានដុង ទៅ ១០លានដុង។
សារព័ត៌មាន VN Express បានផ្សាយថា បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ត្រូវបានគេចាត់ទុកថាជាផលិតផលជំនាន់ថ្មី ដែលដំណើរការដោយកម្តៅវត្ថុរាវដែលមានជាតិនីកូទីន ឬរសជាតិដែលរំលាយនៅក្នុងសារធាតុគីមី propylene glycol ឬគ្លីសេរីន។ យ៉ាងហោចណាស់មានសមាសធាតុគីមីចំនួន៦០ប្រភេទ ត្រូវបានរកឃើញនៅក្នុងវត្ថុរាវ បារីអេឡិចត្រូនិក (e-cigarette) រួមជាមួយនឹងសារធាតុពុលជាច្រើនដែលមាននៅក្នុង aerosol ឬផ្សែងដែលបានផលិត។
មិនតែប៉ុណ្ណោះវៀតណាមគឺជាប្រទេសទីប្រាំមួយនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤៣ ទូទាំងពិភពលោកដែលហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់។
ជាពិសេសក្នុងចំណោមសិស្សដែលមានអាយុពី ១៣ទៅ១៧ឆ្នាំ ការប្រើប្រាស់បារីអេឡិចត្រូនិកបានកើនឡើងពី ២.៦ភាគរយ ក្នុងឆ្នាំ២០២៩ ដល់ ៨.១ភាគរយ ក្នុងឆ្នាំ២០២៣។ ការស្ទង់មតិបឋមដែលធ្វើឡើងនៅក្នុង ១១ខេត្ត-ក្រុង បានរកឃើញថា ៤.៣ភាគរយ នៃក្មេងស្រីដែលមានអាយុពី ១១ដល់១៨ឆ្នាំ បានប្រើប្រាស់បារីអេឡិចត្រូនិចកក្នុងឆ្នាំ២០២៣។
ជាក់ស្តែងក្រសួងសុខាភិបាលព្រមានថា ការប្រើប្រាស់នេះបង្កហានិភ័យធ្ងន់ធ្ងរដល់យុវជន។
ក្នុងនោះនៅឆ្នាំ២០២៣ មនុស្ស ១ ២២៤នាក់ នៅក្នុងប្រទេសវៀតណាមត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែការពុលនឹងបារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


