ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ៖ ក្រសួងការងារសកម្មក្នុងការរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីថៃ
ក្រុមសហជីពធំៗនៅកម្ពុជា បានកោតសរសើរនូវភាពសកម្ម និងវិធានការច្បាស់លាស់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការរកការងារជូនដល់បងប្អូនពលករខ្មែរដែលបានត្រឡប់មកពីថៃ និងអំពាវនាវដល់បងប្អូនអតីតពលករទាំងអស់ដែលមិនទាន់មានការងារធ្វើ សូមចូលរួមពិព័រណ៍ការងាររបស់ក្រសួងការងារដែលបន្តរៀបចំជាបន្តបន្ទាប់ ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការសម្របសម្រួល ចំពោះការធ្វើដំណើរវិលត្រឡប់របស់បងប្អូនពលករមកពីថៃ ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានសុវត្ថិភាព ទាំងនៅតាមច្រកព្រំដែន ក៏ដូចជាការធ្វើដំណើរទៅកាន់ស្រុកកំណើត។ បន្ទាប់មកក្រសួងការងារ ក៏បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីផ្ដល់ឱកាសការងារជូនពួកគាត់ ហើយគិតត្រឹមចុងខែតុលា ពលករខ្មែរត្រឡប់មកពីថៃជាង ៣៤ម៉ឺននាក់ហើយ បានទទួលការងារធ្វើ ដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។

លោក សំ សឿន បានថ្លែងថា «ក្នុងនាមសហជីព ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋ និងកម្មករ-និយោជិត ក៏ដូចជាពលករត្រឡប់មកពីប្រទេសថៃ ជាពិសេសការទទួលបាននូវឱកាសការងារថ្មីៗ ជាង៣៤ម៉ឺននាក់»។

ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា មើលឃើញថា ក្រសួងការងារ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃវិញ ដោយទទួលបានប្រសិទ្ធភាពល្អប្រសើរ។ លោកថា «យើងឃើញថា ការជួយរកការងារឱ្យក្នុងរយៈពេលខ្លីបាន៣៤ម៉ឺននាក់ហ្នឹង គឺជាលទ្ធផលជាក់ស្ដែងលើសពីការរំពឹងទុក ព្រោះយើងដឹងហើយថា ភ្លាមៗវាមិនជារឿងដែលស្រួលក្នុងការទៅរកការងារជូនមនុស្ស៣០ម៉ឺននាក់ជាងនោះទេ ចឹងខាងសហជីពយើងយល់ឃើញថា នេះជាលទ្ធផលល្អ»។
រីឯលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ។
លោក អ៊ុន ដារ៉ា បានបន្ថែមថា ក្រសួងការងារ បានបែងចែកវិធានការតាមជំហាននីមួយៗ និងផែនការច្បាស់លាស់ ក្នុងជួយស្វែងរកការងារឱ្យបងប្អូនពលករធ្វើ។ លោកថា «យើងមើលឃើញថា រដ្ឋមន្ត្រីក្រសួងការងារ ពិតជាបានរៀបចំផែនការយ៉ាងច្បាស់លាស់ ហើយដែលអាចធ្វើឱ្យបងប្អូនយើងដែលមកពីប្រទេសថៃវិញ ទទួលបានការងារល្អ ហើយកិច្ចការដែលធ្វើទៅមានប្រសិទ្ធភាពខ្ពស់»។
សម្រាប់លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ក៏បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានឯកឧត្ដម ហេង សួរ ជារដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជួយសម្រួលដល់បងប្អូនពលករត្រឡប់មកពីថៃ ចាប់តាំងពីមកដល់ព្រំដែនរហូតដល់ពួកគាត់មានការងារធ្វើ។
លោក ហង្ស រ៉ាវី បានបន្ថែមថា «ឯកឧត្ដមរដ្ឋមន្ត្រី គាត់មានទស្សនវិស័យវែងឆ្ងាយ ក៏ដូចជាសកម្មភាពការងារសកម្ម អញ្ចឹងគ្រាន់តែបងប្អូនពលករយើងមកភ្លាម មកដល់ពេលនេះគ្រាន់តែទទួលបានការងារធ្វើជាង៣៤ម៉ឺននាក់ ហើយខ្ញុំគិតថា ខ្លាំងមែនទែនការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែលជាសេនាធិការរបស់សម្ដេចធិបតី»។
គួរឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃ ទទួលបានការងារធ្វើក្នុងស្រុក។ តាមរយៈវិធានការទាំងនោះ ទើបរយៈពេល៣ខែមកនេះ បងប្អូនពលករត្រឡប់មកពីថៃជាង៣៤ម៉ឺននាក់ បានទទួលការងារធ្វើ ដោយក្នុងនោះប្រមាណ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម៕




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


