Connect with us

ព័ត៌មានជាតិ

កសិករម្នាក់ចិញ្ចឹមបង្កងអូស្ត្រាលីតាមបែបធម្មជាតិងាយស្រួល និងទទួលផលល្អ

បានផុស

នៅ

ប្រជាកសិការម្នាក់ជោគជ័យក្នុងការចិញ្ចិមបង្កងអូស្ដ្រាលីតាមបែបធម្មជាតិ និងទទួលបានផលល្អប្រសើ។ កសិកររូបនោះថា ការចិញ្ចឹមបង្កងអូរស្ត្រាលីទៅតាមបែបធម្មជាតិងាយស្រួលណាស់សូម្បីតែក្មេងៗក៏អាចជួយការងារនេះបានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សុធាន ជាប្រជាកសិករម្នាក់រស់នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថា បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងការអនុវត្តដោយជោគជ័យ រយៈពេល៦ឆ្នាំមកនេះ លោកហ៊ានអះអាងថា ការចិញ្ចឹមបង្កងអូស្ត្រាលីតាមបែបធម្មជាតិ ងាយស្រួល មិនប្រើអ៊ុកស៊ីសែន ចំណាយតិច ចំណេញពេលវេលា ទទួលបានទិន្នផលល្អ ហើយរស់ជាតិឆ្ងាញ់ជាងបង្កងទឹកសាប ឬបង្គាធម្មជាតិ។

លោក កែវ សុធាន បន្តថា ការចិញ្ចឹមមិនប្រើអ៊ុកស៊ីសែន មិនចាំបាច់ផ្លាស់ប្តូរទឹក មិនប្រើចំណីច្រើនទេ វាជួយកាត់បន្ថយការចំណាយថវិកា កម្លាំងពលកម្ម និងពេលវេលាដោយគ្រាន់តែយើងចេះរៀបចំស្រះ ឬស្រែបង្កងឲ្យក្លាយជាទីជម្រកប្របកដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ និងធំធាត់តែប៉ុណ្ណោះ។ សម្រាប់លោកគឺ ប្រើហ្វីប្រូកល់ដុំឥដ្ឋ និងកំណាត់ទុយយោទឹកដាក់នៅបាតស្រះ ហើយយកកំប្លោក ចក កំពីងពួយដាំពង្រាយពីលើដើម្បីបានជាម្លប់ ព្រមទាំងបញ្ចៀសហានិភ័យផ្សេងៗ។

ប្រជាកសិករកសិកររូបនោះបន្ថែមថា ប្រសិនបើចិញ្ចឹមបង្កងយកសាច់ឲ្យមានរសជាតិឆ្ងាញ់ឆ្ងាញ់ គេត្រូវរង់ចាំរយៈពេល៦ខែទើបប្រមូលផល ប៉ុន្តែបើចិញ្ចឹមយកធ្វើមេពូជត្រឹម៤ខែអាចចាប់បានហើយ ព្រោះជាអាយុកាលនៃការបន្តពូជ។ចំពោះការរបៀបប្រមូលផលបង្កងងាយបំផុត គឺលោកមិនប្រើវិធីបូមទឹកចេញពីស្រះទេ ព្រោះប្រសិនបើបូមទឹកនោះនឹងត្រូវចំណាយថវិការ និងពេលវេលា កម្លាំងរៀបចំស្រះឡើងវិញ គឺលោកដើរចាប់ពេលយប់ដោយប្រើភ្លើងពិល។

បើតាមការបញ្ជាក់របស់កសិកររូបនោះ ការចេះចិញ្ចឹម និងដាំដំណាំជាច្រើនមុខ គឺតាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់អង្គការនានាកាលពី៦ឆ្នាំមុន។ ហើយបច្ចុប្បន្នក៏បានរៀបចំការពង្រីកផ្ទៃដីទំហំ៦ហិកតាដាំដំណាំបន្លែរួមផ្សំផ្សេងៗទៀត និងចិញ្ចឹមត្រី ខ្យង និងបង្កងអូស្ត្រាលីតាមបែបធម្មជាតិជាដើម។ ហើយលោកក៏ត្រៀមបង្ហាត់ បង្ហាត់បង្រៀនបើសិនមានពលរដ្ឋណាចង់ចេះអំពីរបៀបដាំ និងចិញ្ចឹម លោកនឹងជួយបង្ហាត់បង្រៀនជូនដោយមិនលាក់លៀមចំណេះជំនាញមួយនេះឲ្យចេះទៅថ្ងៃមុខបន្តបាន៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម