សេដ្ឋកិច្ច
កសិករនៅខេត្តព្រៃវែងម្នាក់ សាកល្បងចិញ្ចឹមបង្កងអូស្រ្ដាលី ព្រោះឃើញមានទីផ្សារល្អ
លោក ចន បូរិន ជាម្ចាស់កសិដ្ឋានកន្ធាយខ្មែរ ស្ថិតនៅខេត្តព្រៃវែង បានសាកល្បងចិញចិញ្ចឹមបង្កងអូស្រ្ដាលី ព្រោះមើលឃើញថាបច្ចុប្បន្នប្រភេទបង្កងនេះកំពុងមានទីផ្សារ និងតម្រូវការច្រើនគួរសម។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក ចន បូរិន បានឱ្យដឹងថា កសិដ្ឋានរបស់លោកនាពេលបច្ចុប្បន្នកំពុងតែសាកល្បងដាក់ចិញ្ចឹមប្រភេទបង្កងអូស្រ្ដាលីបន្ថែមទៀត ខណៈកសិដ្ឋានក៏មានចិញ្ចឹមកន្ធាយសម្រាប់ផ្គត់ផ្គង់ទីផ្សាររួចមកហើយដែរ។

បូរិន បន្តថា មូលហេតុដែលលោកដាក់ចិញ្ចឹមបង្កងអូស្រ្ដាលីនេះ ពីព្រោះមើលឃើញថា នៅតាមភោគជនីយដ្ឋាន និងផ្សារទំនើប តាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ក៏កំពុងតែមានតម្រូវការបង្កងអូស្រ្ដាលី ដើម្បីយកទៅចម្អិនធ្វើម្ហូបជូនភ្ញៀវ ជារៀងរាល់ថ្ងៃ ផងដែរ។
ក្រៅពីនេះ ប្រភេទបង្កងអូស្រ្ដាលីនេះ បច្ចុប្បន្នក៏ពុំសូវមានការចិញ្ចឹមច្រើននៅឡើយ កត្តាទាំងនេះហើយដែលនាំឱ្យបង្កងអូស្រ្ដាលី មានតម្រូវខ្ពស់នៅលើទីផ្សារ។


យ៉ាងណាមិញ លោក បូរិន បានឱ្យដឹងទៀតដែរថា បង្កងអូស្រ្ដាលី នៅលើទីផ្សារបច្ចុប្បន្នមានតម្រូវការច្រើន ចំណែកតម្លៃក៏ល្អដោយក្នុង១គីឡូ អាចលក់បានចន្លោះពី ១៧ដុល្លារ ទៅ ១៨ដុល្លារ ផងដែរ។
គួរឱ្យដឹងថា កសិដ្ឋានរបស់លោក ចន បូរិន ក្រៅពីការចិញ្ចឹមបង្កងអូស្ត្រាលី កសិដ្ឋានក៏មានចិញ្ចឹមកន្ធាយសម្រាប់ផ្គត់ផ្គង់ទៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ ផងដែរ។ កសិដ្ឋានមានទីតាំងស្ថិតនៅគីឡូម៉ែត្រលេខ ១១៥ តាមបណ្ដាផ្លូវជាតិលេខ៨ ដែលស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង៕
អត្ថបទ ៖ សួស សិត


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


