ព័ត៌មានជាតិ
សហគមន៍ជនជាតិដើមភាគតិចព្នងអូរកក់ បន្តថែរក្សាទំនៀមទំលាប់ប្រពៃណី និងការពារធនធានធម្មជាតិ
លោក យ៉ៃ ទ្រា ជាសមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង អូរកក់ រស់នៅភូមិអូរកក់ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានឱ្យដឹងថា ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ សហគមន៍ជនជាតិដើមភាគតិចព្នង បង្កើតឡើងក្នុងគោលបំណង់ដើម្បីរក្សានូវទំនៀមទំលាប់ប្រពៃណី ចូលរួមការពារធនធានធម្មជាតិក្នុងតំបន់ និងកសិរុក្ខកម្ម។

លោកថាសព្វថ្ងៃនេះ នៅក្នុងសហគមន៍ មានរក្សាទុកនូវឧបករណ៍ភ្លេងបុរាណ ឧបករណ៍ភ្លេងប្រពៃណី និងសម្លៀកបំពាក់តាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈអង្គការជាដៃគូ បានបង្ហាត់បង្រៀននូវបច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វ និងការការពារធនធានសម្បត្តិ៍ធម្មជាតិផងដែរ។
ចំពោះឧបករណ៍ភ្លេងប្រពៃណីទាំងនោះ ភាគច្រើនត្រូវបានប្រគុំក្នុងកម្មវិធី ដូចជា ពិធីសែនស្រូវ សែនព្រេន ពិធីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្ដីសុខ និងពិធីឡើងអ្នកតាជាដើម ហើយបទចម្រៀងដែលប្រគុំច្រើនជាងគេនោះ គឺ បទរ៉ៃយំ និងកង្កែបយំ គេលេងបណ្ដាក់គ្នា ដោយពួកគាត់មានជំនឿថា ពេលជីដូនជីតាបានស្ដាប់លឺបទភ្លេងនេះទៅ មានអារម្មណ៍រន្ធត់ នឹងឱ្យពរជ័យសេចក្តីសុខសំបូរសប្បាយដល់កូនចៅ។




ដោយឡែក ផលិតផលកសិរុក្ខកម្មវិញ មានដូចជា ចិញ្ចឹមគោ ដាំបន្លែបៃតង ដាំអណ្ដេង ល្ពៅ ដាំចេក ការផលិតទឹកឃ្មុំធម្មជាតិ ការដាំដើឈើ ដែលអាចផ្ដល់ប្រាក់ចំនូលដល់សហគមន៍។ រីឯការការពារធនធានធម្មជាតិវិញ មានដូចជា ការពារព្រៃឈើ សត្វត្រដក់ សត្វត្រយ៉ង និងសត្វស្លាបជាច្រើនប្រភេទទៀតដែលកំពុងមានវត្តមានរស់នៅក្នុងព្រៃសហគមន៍អូរកក់ផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


