ព័ត៌មានជាតិ
សារបន្ទាន់! អ្នកត្រូវចាក់វ៉ាក់សាំងដូសទីពីរ សូមអានព័ត៌មាននេះឲ្យច្បាស់ បើសិនស្ថិតនៅតំបន់បិទខ្ទប់
សារបន្ទាន់របស់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ច និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ពីដំណើរការចាក់វ៉ាក់សាំងសម្រាប់អ្នកត្រូវចាក់ដូសទីពីរ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយនោះទេ។

“អ្នកដែលកំពុងនៅទីណា ត្រូវចាក់នៅទីនោះ បើសិនបានចាក់ដូសទីមួយនៅភ្នំពេញ និងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់ខេត្តក្រុងណាមួយ ត្រូវចាក់នៅទីតាំងក្នុងខេត្តក្រុងនោះតែម្តង ដោយមិនអនុញ្ញាតិឲ្យធ្វើដំណើរចល័តចុះឡើងពីខេត្តមួយទៅខេត្តមួយនោះទេ”។
លោកជំទាវបានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច នឹងដឹកវ៉ាក់សាំងបន្ថែមចំនួន ២០០ ដូសទៀតដល់ខេត្តក្រុង ដើម្បីបម្រុងទុកចាក់ដូសទីពីរដល់អ្នកដែលជាប់មិនអាចចេញរួច។
បើតាមលោកជំទាវ មន្ទីរសុខាភិបាលខេត្តក្រុង ត្រូវទទួលខុសត្រូវត្រួតពិនិត្យពេលវេលាអ្នកត្រូវចាក់ដូសទីពីរ មិនត្រូវឲ្យលើសពេលកំណត់នោះទេ។ ឧទាហរណ៍វ៉ាក់សាំងស៊ីណូវ៉ាក់ តម្រូវឲ្យចាក់ចន្លោះពី ១៤ ថ្ងៃ ទៅ ២៨ ថ្ងៃ ក្រោយចាក់ដូសទី១ រួច៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


