ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ប្រាប់គោលបំណងសំខាន់នៃ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” ខណៈមានរៀបចំពិព័រណ៌មរតកវប្បធម៌ ២៣ស្ដង់
ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” ធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរកម្ពុជាក្នុងនាមជារដ្ឋភាគីដែលបានដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលសរុបទាំងអស់មានចំនួន ៧ រាប់ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៤។ ក្នុងនោះ មានការតាំងពិព័រណ៌ពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី សិប្បកម្ម និងមរតកវប្បធម៌តាមដងទន្លេសាបសរុបចំនួន ២៣ស្ដង់។

ក្នុងនោះ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានពាំនាំ “ល្បែងទាញព្រ័ត្រ” ដែលបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ឱ្យសាធារណជនជាតិនិងអន្តរជាតិចូលរួមកម្សាន្តផងដែរក្នុងន័យដើម្បីបង្ហាញពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការពង្រឹងលើកកម្ពស់ល្បែងទាញព្រ័ត្រ ក៏ដូចជាបង្កើតវេទិកាមិត្តភាពដែលផ្តល់លទ្ធភាពជូនសិល្បករ ប្រតិបត្រករសិល្បៈនិងវប្បធម៌ ពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធទៅវិញទៅមក។ ជាងនេះទៅទៀត គឺដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ស្តីពីទម្រង់ល្បែងប្រពៃណីមួយនេះ និងយន្តការលើកកម្ពស់មរតកវប្បធម៌អរូបីកម្ពុជា ព្រមទាំងរួមចំណែកប្រែក្លាយភំ្នពេញទៅជារាជធានីនៃវប្បធម៌ទេសចរណ៍ផង។


សម្រាប់ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” កាលពីរសៀល ថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏មានការចូលរួមពីលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអធីបតីក្នុងព្រឹត្តិការណ៍នេះផងដែរ។


ក្នុងកម្មវិធីនេះដែរ ក្រសួងក៏បានរៀបចំឱ្យមានការតាំងពិព័រណ៌ពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី សិប្បកម្ម និងមរតកវប្បធម៌តាមដងទន្លេសាបសរុបចំនួន២៣ស្ដង់ ហើយនៅតាមស្ដង់នីមួយៗមាននូវសកម្មភាពផ្សេងៗរបស់សហគមន៍នីមួយៗ ការលេងល្បែងកំសាន្ត និងមានការសម្ដែងទស្សនីយភាពនានានៃមរតកវប្បធម៌អរូបី ជូនអ្នកទស្សនាផងដែ។
គួររំលឹកថា ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” ក្រោមប្រធានបទ “ខួប១០ឆ្នាំ នៃការបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណជុំវិញរូបសំណាក តេជោមាស តេជោយ៉ត (តាមបណ្តោយផ្លូវ Walk Street )។ ខណៈថ្ងៃអាទិត្យនេះជាថ្ងៃចុងក្រោយ៕










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


