Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះ ដាក់ចេញទិសដៅការងារអាទិភាពសំខាន់ៗចំនួន ៥ ជំរុញ​មន្រ្តីអនុវត្ត

បានផុស

នៅ

អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានណែនាំនិងដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗចំនួន ៥ របស់រដ្ឋបាលខេត្តជំរុញ​ឲ្យ​មន្រ្តីត្រូវអនុវត្តជាបន្ទាន់។

ការដាក់ចេញនូវការងារអាទិភាពសំខាន់ៗទាំង ៥ របស់រដ្ឋបាលខេត្តក្រចេះ ខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះលោកអភិបាល​ខេត្តបានលើកឡើងកិច្ចការអាទិភាពដែលរួមមាន៖ ទី១-បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានជាប់ជាប្រចាំ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។ ទី២-បន្តទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់។ ទី៣-ត្រូវចុះត្រួតពិនិត្យ តាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីស្វែងរកស្ថានីយ និងដេប៉ូដែលមិនមានអនុលោមភាព ផ្នែកបរិមាណ និង គុណភាព។ ទី៤-ចុះពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និងទី៥-បន្តពង្រឹងគុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់ មធ្យមសិក្សា និងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ក្នុងទិសដៅការងារអាទិភាពទាំង ៥ វិស័យសុខមាលភាព គឺមន្ទីរសុខាភិបាលខេត្តក្រចេះ ដែលមានលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ជាប្រធាន តែងតែចុះពិនិត្យការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសុខភាពជូនពលរដ្ឋ ដោយយកចិត្តទុក្ខដាក់ ទទួលខុសត្រូវ ថែរក្សាអនាម័យល្អ នៅតាមមណ្ឌលសុខភាពឃុំ និងមន្ទីរពេទ្យបង្អែកស្រុកក្រុងទាំង ៧ ក្នុងខេត្តផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម