ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ពីក្រុមផ្ការីកគ្រប់រដូវ សម្រាប់ឧបត្ថម្ភជូនសមរភូមិមុខ និងជនភៀសសឹក
កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ម្សិលមិញ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌ពីក្រុមផ្ការីកគ្រប់រដូវ ដែលដឹកនាំដោយ លោក ពាក់ មី តារាកំប្លែង បានចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងជនភៀសសឹក។

អំណោយសប្បុរសធម៌ទាំងនោះរួមមាន ៖ មុង ១៩៩ អាវចម្រុះឈុត ៦៩៧ និង ៦៩៨ ដុំ សារុង ៥០ ខ្នើយ ២០ កន្ទេល ២៦១ ដុំ មី ១៨៦៤ កេស ត្រីខ ៦៧៦ កេស ត្រីងៀត ១៧០ គីឡូ អង្ករ ១៥០ គីឡូ ទឹកត្រី ១៦ ដប ទឹកស៊ីអ៊ីវ ២២ យួរ ទឹកសុទ្ធ ១ ២០០ កេស សាប៊ូដុសខ្លួន ៣០០ ដុំ នំចម្រុះ ស្ករគ្រាប់ ១៨ ប្រអប់ និង ២ កេស កាហ្វេ ៤ កញ្ចប់ ទឹកដោះគោជូរ ៥០ កេស តង់ ៤x៦ ១៨២ ដុំ តង់បោះជំរំ ២ តង់ អង្រឹង ៩០ ភួយ ៨៩២ ក្រមា ៩២ ដុំ មួក ១៣០ កន្សែង ១០៤ ដុំ សំឡីអនាម័យ ២៤ ដុំ ខោទឹកនោម ៤១ ដុំធំ ផ្លិត ៦០ ថង់ក្រណាត់ ៣៩ ថង់ ធូបមូស ១ កេស និង ១០ ប្រអប់ នំប៉័ងសសរ ៥០ អំបុក ៦២ កញ្ចប់ ស្ករគ្រាប់ ៣ ប្រអប់ កំប៉ុងទឹកដោះគោ ១២០ កំប៉ុង សាច់ក្រក ៨,៥ គីឡូ ឆៃប៉ូវប្រៃ ១ គីឡូ សាតេសញ្ញាក្តាម ១៨០ កញ្ចប់ ត្រីផាត់ ៤០ កញ្ចប់ ពងទា ៤៥០ គ្រាប់ សៀងឆា ៣០ កំប៉ុងតូច ត្រសក់ចាវឆា ១៦ កំប៉ុងតូច ប្រហិត និងប៉ាតេ ២ កេសធំ។

លោកអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចជាប្រជាពលរដ្ឋដែលជាសប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕
អត្ថបទ ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


