ព័ត៌មានជាតិ
ពលរដ្ឋខ្មែររាប់ពាន់នាក់ប្រមូលផ្ដុំមុខសភារដ្ឋវិចតូរៀអំពាវនាវឱ្យអូស្រ្ដាលីជួយទប់ស្កាត់អំពើឈ្លានពានរបស់ថៃ
ពលរដ្ឋខ្មែរដែលរស់នៅរដ្ឋវិចតូរៀរាប់ពាន់នាក់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រមូលផ្ដុំគ្នារាប់ពាន់នាក់មុខសភារដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី ដើម្បីបង្ហាញការរួបរួម និងជំរុញដល់រដ្ឋាភិបាលអូស្ត្រាលីមានវិធានការទប់ស្កាត់អំពើឈ្លានពានរបស់ថៃលើកម្ពុជា។

តាមរយៈសំឡេងក្នុងឧឃោសនស័ព្ទ និងបដាដែលបានលើបាននិយាយ និងសរសេរពីការត្រូវការសន្ដិភាពរបស់កម្ពុជា ការជំរុញឱ្យថៃគោរពកិច្ចព្រមព្រៀងសន្ដិភាព និងប្រឆាំងសង្គ្រាម។ ពលរដ្ឋខ្មែរ លោក សាន សុជា បានលើកឡើងថា ខ្មែរតែមួយខ្មែរនឹងឈ្នះមានតែខ្លួនឯងមានកម្លាំងទេទើបអាចមានទម្ងន់នៃការចរចារជាមួយថៃ។ លោកក៏បានផ្ញើសារទៅពលរដ្ឋថៃផងដែរថា សង្គ្រាមដែលចាប់ផ្ដើមជាមួយកម្ពុជាមិនមែនជាសង្គ្រាមរវាងប្រជាជនថៃនិងកម្ពុជាតែជាសង្គ្រាមដែលបុគ្គលស្រឡាញ់សង្គ្រាមនៅថៃរុញឱ្យពលរដ្ឋខ្លួនមកស្លាប់ដើម្បីមហិច្ចតារបស់ពួកគេ។
លោកថា៖ «អ្នកក៏អាណិតទាហានរបស់អ្នក ហើយយើងក៏អាណិតទាហានរបស់យើងដូចគ្នា»។

ប្រទេសថៃបើកការបាញ់ប្រហារលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ដោយប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះទម្លាក់គ្រាប់បែកមកលើកម្ពុជាបំពានលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា។ ទោះបីជាមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិកដើម្បីបញ្ចប់សង្គ្រាមនេះក្ដី ក៏ថៃនៅតែបន្តសង្គ្រាមកាន់តែខ្លាំងឡើងលើកម្ពុជាថែមទៀតរហូតមកដល់ថ្ងៃទី១៤ ខែធ្នូនេះ។ អំពើឈ្លានពាននេះបានសម្លាប់ពលរដ្ឋខ្មែរចំនួន១១នាក់ និងរងរបួសមនុស្សចំនួន៧៦នាក់ ខណៈរាប់ម៉ឺននាក់ផ្សេងទៀតត្រូវភៀសខ្លួនទៅកាន់ទីតាំងសុវត្ដិភាព៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


