ព័ត៌មានជាតិ
ប័ណ្ណកម្មសិទ្ធិដីធ្លីជាង៨០០០ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៨ភូមិ នៅក្នុងស្រុកមុខកំពូល
អាជ្ញាធរខេត្តកណ្ដាលចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង៨០០០ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ដោយមានការអញ្ជើញចូលរួមពី លោក ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្ត លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និង លោក ស្រី វុធ អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងនោះភូមិដែលទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរួមមាន៖ ភូមិជ្រោយមេត្រីលើ ភូមិបឹងជន្លេន ភូមិព្រែកយាយហ៊ុនទី១ ភូមិព្រែកយាយហ៊ុនទី២ ក្នុងឃុំឫស្សីជ្រោយ និងភូមិវត្តថ្មី ភូមិវត្តចាស់ ភូមិឡឥដ្ឋ ភូមិស្វាយជ្រុំ ស្ថិតក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល។

លោក ណុប ដារ៉ា បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬ ប្លង់រឹងនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ។


ក្នុងពិធីនេះលោកអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ដែលបានខិតខំបំពេញការងារសម្រេចបានជោគជ័យនាពេលនេះ និងសូមចូលអបអរសាទរចំពោះប្រជាពលរដ្ឋ ដែលទទួលប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះផងដែរ។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណង និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសត្រូវចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនដល់ដៃប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។


លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលដ្ឋ សូមរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ ជៀសវាងការធ្លាក់ទៅដល់ដៃរបស់ជនទុច្ចរឹត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើផ្សេងៗទៀតនាំឲ្យមានការលំបាកដល់ពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់។ ប័ណ្ណកម្មសិទ្ធិ ដែលពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យ ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ និងការផ្ទេរទៅឲ្យកូនចៅជាដើម។

សូមបញ្ជាក់ថា ក្នុងចំណោម ក្រុង-ស្រុកទាំង១៣ ក្នុងខេត្តកណ្តាល ស្រុកមុខកំពូល គឺជាស្រុកទី១ ដែលសម្រេចបានជោគជ័យមុនគេ លើការអនុវត្តការងារបិទផ្សាយ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី បាន១០០% នៅចុងឆ្នាំ២០២៥នេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


