ព័ត៌មានជាតិ
អុកស្វាមស្នើរឲ្យមានបទឈប់បាញ់បន្ទាន់ ព្រោះជនភៀសសឹកកំពុងរងគ្រោះ រស់នៅក្នុងជំរំទាំងភិតភ័យពីដ្រូនស៊ើបការណ៍ ទម្លាក់គ្រាប់បែកពីយន្តហោះ
អង្គការអុកស្វាម អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងការការពារពេញលេញដល់ជនស៊ីវិលដែលរងផលប៉ះពាល់ព្រោះសង្គ្រាមដែលថៃឈ្លានពានកម្ពុជា។ អុកស្វាម មើលឃើញថា ពលរដ្ឋភៀសសឹក បានបាត់បង់លទ្ធភាពទទួលបានអាហារ ការថែទាំសុខភាព ការអប់រំ និងជីវភាពរស់នៅសមរម្យ ហើយជនភៀសសឹក ដែលភាគច្រើនជាស្ត្រី និងកុមារ កំពុងរស់នៅក្នុងភាពភ័យខ្លាចទោះជានៅក្នុងមណ្ឌលសុវត្ថិភាព រត់គេចពីការវាយប្រហារតាមអាកាស ការទម្លាក់គ្រាប់បែក ផ្សែងពុល និងដ្រូនសើបការណ៍។

អង្គការអុកស្វាមសង្កត់ធ្ងន់តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ២៥ ខែធ្នូ នេះ ថា៖«យើងទាមទារឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងបើកចំហសម្រាប់ការសន្ទនាដែលឈរលើសេចក្តីថ្លៃថ្នូរ គណនេយ្យភាព និងសន្តិភាពរបស់មនុស្សជាតិ និងស្តារឡើងវិញនូវសិទ្ធិ កសាងជីវភាព និងសេចក្តីធ្លៃថ្នូររបស់ប្រជាពលរដ្ឋស្លូតត្រង់ដែលជាជនរងគ្រោះ។»។

អុកស្វាមអះអាងថា បញ្ហារវាងកម្ពុជា- ថៃ ក្នុងរដូវប្រមូលផលកសិកម្ម កំពុងបំផ្លាញដំណាំ រាំងស្ទះដល់ការប្រមូលផល គំរាមគំហែងដល់សន្តិសុខស្បៀង និងប្រាក់ចំណូល និងរំខានដល់ប្រតិបត្តិការមនុស្សធម៌ ដោយបានបង្អាក់ការចូលទៅដល់តំបន់ដែលមានតម្រូវការចាំបាច់របស់ស្ថាប័នផ្តល់ជំនួយមនុស្សធម៌។
អង្គការអុកស្វាមក៏អំពាវនាវឱ្យបន្ថយភាពតានតឹង រក្សាច្បាប់មនុស្សធម៌អន្តរជាតិ និងចាត់វិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បីបញ្ចប់អរិភាពតាមរយៈការអនុវត្តសេចក្តីប្រកាសរួមរបស់ទីក្រុងគូឡាឡាំពួរ។ អង្គការអុកស្វាម អះអាងថា ខ្លួនឈរក្នុងសាមគ្គីភាពជាមួយសហគមន៍ប្រជាជនដែលរងគ្រោះ និងដៃគូដែលរងផលប៉ះពាល់។

របាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា បង្ហាញថា គិតត្រឹមម៉ោង១រសៀលថ្ងៃទី២៥ ខែធ្នូ គឺពលរដ្ឋខ្មែរស្លូតត្រង់ចំនួន៣០នាក់ បានស្លាប់បាត់បង់ជីវិត,របួសជិត៩០នាក់, ពលរដ្ឋភៀសសឹកកើនឡើងដល់ជិត៦៤ម៉ឺននាក់ ព្រោះតែទង្វើឈ្លានពានដ៏សាហាវព្រៃផ្សៃពីសំណាក់យោធាថៃ។
ក្រសួងអប់រំនៃកម្ពុជា អះអាងថា គិតត្រឹមថ្ងៃទី២៥ ខែធ្នូ នេះ សិស្សានុសិស្សជិត៣៣ម៉ឺននាក់ សិក្សានៅសាលារៀនចំនួន ១ ៣១១ ក្នុងខេត្តចំនួន ៧ ជាប់បន្ទាត់ព្រំដែនថៃ លែងបានសិក្សារៀនសូត្រ ព្រោះតែការវាយប្រហារដ៏សាហាវព្រៃ ទម្លាក់គ្រាប់បែកក្បែរសាលារៀនពីសំណាក់យោធាថៃឈ្លានពាន៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


