ព័ត៌មានជាតិ
អនុប្រធានព្រឹទ្ធសភា លើកឡើងពីតួនាទីរបស់អាជ្ញាធរមូលដ្ឋានដើម្បីរួមចំណែកលុបបំបាត់អំពើឆបោកអនឡាញ
អនុប្រធានទី២ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា បានលើកឡើងពីតួនាទីដ៏សំខាន់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមជាចំណែកមួយដើម្បីលុបបំបាត់នូវអំពើឆបោកតាមប្រព័ន្ធអនឡាញ (online scams) ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លើកឡើងក្នុងពេលជួបជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ធន់ វឌ្ឍនា បានសង្កត់ធ្ងន់ថា អាជ្ញាធរសង្កាត់ មានតួនាទីសំខាន់ខ្លាំងក្នុងការតាមដាន និងលុបបំបាត់ការឆបោកតាមអនឡាញ (online scams)។ សម្រាប់លោក ធន់ វឌ្ឍនា ការឆបោកអនឡាញនេះ កើតឡើងនៅច្រើនប្រទេស ទាំងនៅអាស៊ី អាម៉េរិក អាហ្រ្វិក និងមានយូរណាស់មកហើយ។

«ដូច្នេះយើងត្រូវរួមគ្នាលុបបំបាត់អំពើឆបោកនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ទេសចរ មកកម្សាន្តនៅប្រទេសយើងច្រើនថែមទៀត»។ លោក ធន់ វឌ្ឍនា លើកឡើងយ៉ាងដូច្នេះ បើយោងតាមខ្លឹមសារចុះផ្សាយលើបណ្ដាញសង្គមរបស់ព្រឹទ្ធសភា។ លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាសន្តិសុខសង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសលុបបំបាត់ការឆបោកអនឡាញនេះតែម្ដង។
លោក បានកោតសរសើរថ្នាក់ដឹកនាំសង្កាត់ និងខណ្ឌបឹងកេងកងទាំងអស់ ដែលខិតខំផ្តល់សេវាសាធារណៈសន្តិសុខ សុវត្ថិភាព និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។ ការខិតខំរបស់អាធរសង្កាត់ និងខណ្ឌ លោក ធន់ វឌ្ឃនា ថា បានធ្វើឱ្យខណ្ឌបឹងកេងកង ជាខណ្ឌសម្បូរទៅដោយតំបន់ទីប្រជុំជន ហាងអាហារចម្រុះជាតិសាសន៍ និងតំបន់ពាណិជ្ជកម្មជាច្រើនទៀត។

លោក បានបន្ថែមថា ក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាទាំងកត្តាខាងក្រៅ និងខាងក្នុង កម្ពុជាត្រូវរួបរួមសាមគ្គីភាព និងខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីធានាប្រក្រតីភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសត្រូវខិតខំសម្រេចឱ្យបានតាមការសន្យាទាំង៧ ចំណុច ដែលបានឃោសនាបោះឆ្នោតកន្លងមក និងមាននៅក្នុងគោលនយោបាយអភិវឌ្ឍឃុំសង្កាត់ ឆ្នាំ២០២២-២០២៧៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


