Connect with us

ព័ត៌មានជាតិ

លែងសូវមានអ្នកល្មើសបម្រាម បន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ចប្រើវិធានការក្តៅ

បានផុស

នៅ

ភ្នំពេញ៖ ចរាចរណ៍ចេញចូលក្នុងតំបន់បិទខ្ទប់ក្នុងមូលដ្ឋានរាជធានីភ្នំពេញត្រូវបានស្ងប់ស្ងាត់បន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ចចម្រុះតាមមូលដ្ឋានប្រើធម៌ក្តៅចំពោះអ្នកដែលទទឹងរឹងរុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅលើកំណាត់ស្ពានព្រះមុនីវង្សចាស់ និងស្ពានថ្មី រហូតដល់រង្វង់មូលក្បាលថ្នល់ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌចំការមន ខណ្ឌបឹងកេងកងរាជ គឺចរាចរណ៍ចេញចូលមានការស្ងប់ស្ងាត់ច្រើនបន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ចចម្រុះបានប្រើធម៌ក្តៅទៅលើអ្នកធ្វើដំណើដែលគ្មានលិខិតស្នាមដាក់តាមខ្លួនយកទៅអប់រំ ព្រមទាំងផាកពិន័យនាយប់ថ្ងៃទី២០ ខែមេសានេះ។

តាមការបញ្ជាក់ពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យ សាធារណៈការសាលាខណ្ឌច្បារអំពៅ បានឱ្យដឹងថា បើពិនិត្យតាមការជាក់ស្តែង គឺតាមបណ្តាភូមិ និងសង្កាត់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវបានដាក់បារ៉ាស់ហាមការធ្វើដំណើចេញពីផ្ទះ និងឆ្លងភូមិមួយទៅភូមិមួយ ហើយបើនៅតែបំពានគឺត្រូវមានវិធានការតាមផ្លូវច្បាប់។

លោកប្រធានការិយាល័យបានបញ្ជាក់ថា វិធានការនេះគឺធ្វើឡើងនៅយប់ថ្ងៃទី២០ រហូតដល់ថ្ងៃទី២៨ ខែមេសា។

ទាក់ទិនទៅនឹងការធ្វើចរាចរណ៍នៅកំណាត់ស្ពានព្រះមុនីវង្សថ្មីចាស់នៅថ្ងៃទី២១ ខែមេសានេះ មានសភាពស្ងប់ស្ងាត់ ហើយក្នុងនោះគឺអ្នកធ្វើដំណើសុទ្ធតែមានលិខិតស្នាមត្រឹមត្រូវចេញពីស្ថាបនរដ្ឋ ពិសេសគឺលិខិតអនុញាតិឱ្យធ្វើដំណើចេញដោយច្រកចេញចូលតែមួយតាមបណ្តាសាលាខណ្ឌ និងសាលារាជធានីភ្នំពេញ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម