ព័ត៌មានជាតិ
អាជីវករណាគេចវេះមិនព្រមទៅយកសំណាក អាជ្ញាធរមិនអនុញ្ញាតឲ្យចូលលក់ដូរពេលបើកផ្សារឡើងវិញទេ
រដ្ឋបាលខណ្ឌបឹងកេងកង បានណែនាំដល់បងប្អូនអាជីវករនៅផ្សារអូឡាំពិកទាំងអស់អញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ១៩ នៅរោងភាពយន្តសម្ដែងសិល្បៈចេនឡាឲ្យបានគ្រប់គ្នាៗ។ ក្នុងករណីអាជីវករណាគេចវេះមិនព្រមទៅយកសំណាកនោះ គឺអាជ្ញាធរមិនអនុញ្ញាតឲ្យអាជីវករនោះចូលលក់ដូរ ពេលផ្សារបើកដំណើរការឡើងវិញនោះទេ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២១មេសានេះ បានឲ្យដឹងថា«រដ្ឋបាលខណ្ឌបឹងកេងកង សូមជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅផ្សារអូឡាំពិចទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគ covid-19 នៅរោងភាពយន្តសម្ដែងសិល្បៈចេនឡាឲ្យបានគ្រប់គ្នាដោយបញ្ជាក់ពីអាសយដ្ឋាន ដែលខ្លួនកំពុងរស់នៅឲ្យបានច្បាស់លាស់ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាក់នៅទីនោះ»។

រដ្ឋបាលខណ្ឌបានបន្តថា ក្នុងករណីដែលអាជ្ញាធរឃើញថា បងប្អូនខកខានឬគេចវេះមិនបានយកសំណាកហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារអូឡាំពិក ដែលមានផ្ទុកជំងឺកូវីដ១៩នោះ អាជ្ញាធរមិនអនុញ្ញាតឲ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ១៩នោះ ចូលប្រកបអាជីវកម្មលក់ដូរនៅពេលដែលអាជ្ញាធរបើកដំណើរការផ្សារអូរឡាំពិចឡើងវិញឡើយ។
រដ្ឋបាលបឹងកេងកងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទាំងអស់នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដគ្រប់គ្នា ដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ មកដឹងពីទីតាំងក្រសួងពាណិជ្ជកម្មដាក់លក់ទំនិញនៅតំបន់ក្រហម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


