Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេងថាការកាន់​រំពាត់ដេញពលរដ្ឋឱ្យចូលផ្ទះ មិនមែនជាការប្រើហិង្សានោះទេ

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី ២១ ខែមេសានេះថា ការកាន់រំពាត់របស់​កងកម្លាំងសមត្ថកិច្ច ដេញប្រជាពលរដ្ឋឱ្យចូលផ្ទះ ដូចឪពុកម្ដាយប្រដៅកូនប៉ុណ្ណោះ មិនមែនជាការប្រើអំពើហិង្សានោះទេ ប៉ុន្តែបើនៅតែមិនស្តាប់ ត្រូវឃាត់ខ្លួន និងផាកពិន័យតាមច្បាប់។

លោកឃួង ស្រេងបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋនៅតែមិនស្ដាប់អាជ្ញាធរណែនាំ ត្រូវឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ពិសេសចាប់ផាកពិន័យតាមច្បាប់កំណត់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ របស់លោកឃួង ស្រេង ធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ចបានកាន់រំពាត់ ដើរគំរាម​ប្រជាពលរដ្ឋ ដែលនៅតែបន្ដដើរចេញក្រៅផ្ទះមិនស្ដាប់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងដាក់ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកឃួង ស្រេង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម សូមកុំចាកចេញពីផ្ទះរបស់ខ្លួន ឬចេញដំណើរពីផ្ទះមួយទៅផ្ទះមួយ ឬជួបជុំផឹកស៊ី ដែលមិនអាចកាត់ផ្តាច់ជំងឺកូវីដ១៩បាន៕

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម