ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ
សិទ្ធិមនុស្សត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត ជាមួយនឹងការស្វះស្វែងរកស្បៀងអាហារជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេសគេបានហ៊ុមព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង សមាជិក គណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៣នាក់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

លោកឃួង ស្រេង មានប្រសាសន៍លើកឡើងថា គណបក្សប្រឆាំងកន្លងមកតែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេបានភ្លេចខ្លួន ថា ខ្លួនបានរស់រានមានជីវិតដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិជូនតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។

លោកឃួង ស្រេង បានបន្តទៀតថា សិទ្ធិសេរីភាពរបស់មនុស្សមានដែនកំណត់និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំង លើកឡើងតែ ពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដទៃ ដោយកន្លងមកបានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ដ៏សណ្តាប់ធ្នាប់សាធារណៈនិងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជាលើកលែងទោសជានិច្ច ចំពោះបក្សប្រឆាំងដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា លើកឡើងតែទន្ឌិតសម រង្ស៊ី តែម្នាក់គត់។

លោកឃួង ស្រេង បានបន្តទៀតថា ការប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានិងសំណេះសំណាលជាមួយបងប្អូនអតីតគណបក្សប្រឆាំងនាពេលនេះ គឺដើម្បីចង់ដឹងពីការចង់បានរបស់បងប្អូនដែលបានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងពន្យល់បងប្អូនឱ្យបានយល់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោកឃួង ស្រេង បានលើកឡើងពីភាពវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបបប៉ុល ពតនិងលើកឡើងពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីរបបនេះ។ យើងត្រូវរួមគ្នារក្សាសន្តិភាព ទប់ស្កាត់ឱ្យបានដាច់ខាត ចំពោះ របបប្រល័យពូជសាសន៍៕
ដោយ ៖ ស្រីរ័ត្ន











-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


