ព័ត៌មានជាតិ
អាជ្ញាធរភ្នំពេញចុះពិនិត្យទីតាំងបាក់ច្រាំងនៅជ្រោយចង្វារ ដើម្បីចាត់វិធានការ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងចំនួន៣កន្លែង ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដីទប់ និងរិះរកវិធានការបង្ការ ទប់ស្កាត់ កុំឱ្យបាក់មានភាពយូរអង្វែង។

ទីតាំងដែលបានបាក់ ហើយលោក ឃួង ស្រេង ចុះត្រួតពិនិត្យ និងចាត់វិធានការទប់ស្កាត់នេះ រួមមាន៖ទី១ ការបាក់ស្រុតច្រាំងទន្លេមេគង្គ ប្រវែងប្រមាណ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ក្រោយពីបានបាក់ស្រុត កាលពីវេលា៩និង៣០នាទីព្រឹកម្សិលម៉ិញ។ ទីតាំងទី២ នៅវត្តបាក់ខែង សង្កាត់បាក់ខែង និងទីតាំងទី៣ នៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ក្នុងឱកាសនៃការចុះពិនិត្យ លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញ រុះរើសំណង់ដែលខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនៅផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ និងនៅចំណុចបាក់ស្រុតនៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាជាបន្ទាន់។ ជាមួយគ្នានេះ លោក ឃួង ស្រេងក៏បានណែនាំបន្ថែមឱ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដែលទទួលបន្ទុកលើការងារនេះ ធ្វើលិខិតស្នើទៅក្រសួងធនធានទឹក និងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំង២ខាងលើ ដើម្បីបង្វែផ្លូវទឹកធ្វើយ៉ាងណាកុំឲ្យទឹកហូរមកបុកទីតាំងទាំងពីរនេះបន្តទៀត។

គូរបញ្ជាក់ថា កាលពីនារសៀលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥ មានករណីបាក់ស្រុតច្រាំងទន្លេ ប្រវែងប្រមាណ ៣០ម៉ែត្រ ជិតដល់ផ្លូវបេតុង នៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានធ្វើឱ្យប៉ះពាល់ជនរងគ្រោះចំនួន៣ម្ចាស់ ក្នុងនោះម្ចាស់ផ្ទះទី១ ដែលបានបាក់ទាំងស្រុង មានឈ្មោះ ឌី មីន អស់ផ្ទះចំនួន២៤បន្ទប់ ជាប្រភេទឥដ្ឋប្រក់ស័ង្កសី ទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ។ ម្ចាស់ផ្ទះទី២ មានឈ្មោះ អ៊ុយ សម្បត្តិ ផ្ទះសង់អំពីឥដ្ឋបប្រកសង្កសី មានស្នាមប្រេះខ្លាំង មានប្រវែង ១០គុណ ៣០ម៉ែត្រ គឺមិនអាចរស់នៅបាន។ ម្ចាស់ផ្ទះទី៣ឈ្មោះ ឌី ជា ផ្ទះសង់អំពីដែកប្រក់សង្កសី មានបីបន្ទប់ ប្រវែង ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ គឺមិនអាចរស់នៅបាន។

សំណង់ខាងលើដែលបាក់ស្រុតនេះ ជាប្រភេទសំណង់ថ្មី បានសាងសង់រួចប្រហែល១ឆ្នាំ ហើយទីតាំងដែលសាងសង់សំណង់នេះដែរជាទីតាំងចាក់សំរាម ហើយម្ចាស់សំណង់បានចាក់ដីនិងខ្សាច់ធ្វើសំណង់បន្ទប់ជួល បើទោះបីអាជ្ញាធរសង្កាត់ណែនាំយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែបន្តការសាង់សង់ និងជួលឲ្យប្រជាពលរដ្ឋស្នាក់នៅដដែរ ទើបង្កឱ្យមានហានិភ័យបែបនេះ៕ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


