ព័ត៌មានជាតិ
យុទ្ធនាការបាញ់សម្លាប់មូសខ្លា ទាំង ១៤ ខណ្ឌ ក្នុងរាជធានីភ្នំពេញ សម្រេចបាន ៧ ខណ្ឌហើយ
យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ និងកងកម្លាំងកងពលតូចលេខ ៧០ (ង ៧០) បានបញ្ចប់ដំណាក់កាលទី ១ ចំនួន ៧ ខណ្ឌហើយ ហើយក្រុមការងារបាននិងកំពុងបន្តបាញ់សម្លាប់មូសខ្លានៅតាមខណ្ឌចំនួន ៧ ទៀត។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យដឹងនៅថ្ងៃទី ២៤ មករា នេះថា អនុវត្តតាមការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាពលរដ្ឋ គិតថ្ងៃទី ២៤ មករានេះ យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ និងកងកម្លាំងកងពលតូចលេខ ៧០(ង ៧០) បានបញ្ចប់ដំណាក់កាលទី ១ ចំនួន ៧ ខណ្ឌហើយ។ នៅពេលនេះ ក្រុមការងារបាននិងកំពុងបន្តបាញ់សម្លាប់មូសខ្លានៅតាមខណ្ឌចំនួន ៧ ទៀត។

គួរបញ្ជាក់ថា យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ បានចាប់ផ្ដើមឡើងកាលពីល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ កន្លងមកនេះ ដែលនេះជាកាដូដ៏មានតម្លៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

លោក ឃួង ស្រេង បានឱ្យដឹងនាពេលបើកយុទ្ធនាការកន្លងនេះថា នៅដើមឆ្នាំ ២០២៥ នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ បានកើតមូសយ៉ាងច្រើន បង្កឱ្យមានហានិភ័យចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ ក្នុងនោះ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ ៧០ (ង ៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង។

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌទាំង ៧ ដែលក្រុមការងារបាញ់សម្លាប់មូសខ្លារួច បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង ចំពោះអាជ្ញាធរ ក្រុមគ្រូពេទ្យ នៃអង្គភាព ៧១១ កងពលតូចលេខ ៧០ ដែលបានធ្វើយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


