Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បង្ហាញការព្រួយបារម្ភចំពោះការដុតសំណល់សំរាម ប្លាស្ទិក ដែលអាចបង្កជាជំងឺមហារីក

បានផុស

នៅ

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានបង្ហាញការព្រួយបារម្ភចំពោះការដុតសំណល់សំរាម ប្លាស្ទិក សំណល់កសិកម្មនានា ដែលអាចបង្កជាជំងឺមហារីក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈពីការដុតសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅមន្ទីរបរិស្ថានខេត្ត កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក យុន លីនណេ បានបញ្ជាក់ថា «អ្វីដែលជាបញ្ហាប្រឈមខ្លាំងបំផុតនោះគឺការដុតសំណល់សំរាម ប្លាស្ទិក សំណល់កសិកម្មនានា ដែលបាន និងធ្វើឱ្យភាគល្អិតតូចៗមិនល្អ លើបរិយាកាសមានការកើនឡើង នាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ ជាពិសេសបង្កជាជំងឺមហារីកជាដើម»។

ជាមួយគ្នានេះ លោកក៏បានកោកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត លើការអនុវត្តការងារបរិស្ថាននាពេលកន្លងមក លើកិច្ចការងារភាពស្អាត និងភាពបៃតង ជាពិសេសការសហការជាមួយបណ្ដាមន្ទីរអង្គភាពនានា សំដៅធានាឱ្យមាននិរន្តរភាពបរិស្ថាន។

ចំណែក លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា ដើម្បីកែលម្អសោភ័ណភាពក្រុង ព្រមទាំងការគ្រប់គ្រងគុណភាពខ្យល់ សំដៅធានាសុវត្ថិភាពបរិយាកាសក្នុងឱ្យខេត្ត ក្រសួងបរិស្ថានបានដាក់ចេញនូវច្បាប់លិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ក្នុងន័យឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថាន ធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែវិស័យបរិស្ថាន មិនអាចធ្វើតែឯងបាននោះទេ ដែលបញ្ហានេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យថែរក្សា អនាម័យបរិស្ថាន សោភ័ណភាពខេត្ត ដើម្បីលើកម្ពស់មុខមាត់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញ ក្នុងនាមជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយបន្តដល់អ្នកនៅជុំវិញខ្លួន ពីផលប៉ះពាល់ បញ្ហាប្រឈម និងការចូលរួមថែរក្សា និងចូលរួមអនុវត្តវិធី៥យ៉ាង ជាពិសេសហានិភ័យពីការដុតសំណល់សំរាម ដើម្បីចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម