Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាលដល់និយោជក​នៃសមាជិកសមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETMA)

បានផុស

នៅ

វិទ្យាស្ថានជាតិការងារ បានសហការជាមួយសមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETMA) រៀបចំសិក្ខាសាលាស្តីពី “បច្ចុប្បន្នភាព និងការអនុវត្តបទប្បញ្ញត្តិច្បាប់ការងារ” កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ដោយមានការចូលរូមពី ឧកញ៉ា អន ប៊ុនហាក់ អគ្គលេខាធិការសមាគម CETMA និងលោក ស៊ុន លីយៀន អនុប្រធានសមាគម CETMA ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ការងារ ដល់សមាជិកសមាគម CETMA។

ប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ លក្ខខណ្ឌទូទៅនៃការងារ, កិច្ចសន្យាការងារ, សេរីភាពអង្គការវិជ្ជាជីវៈ និងនីតិវិធីស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ដែលជាប្រធានបទមានសារៈសំខាន់សម្រាប់កម្មករនិយោជិត និងនិយោជក។

ក្នុងសិក្ខាសាលានោះ ឧកញ៉ា អន ប៊ុនហាក់ និងលោក ស៊ុន លីយៀន បានគូសបញ្ជាក់ថា សិក្ខាសាលានេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការចែករំលែកចំណេះដឹងអំពីការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធវិស័យការងារ ក៏ដូចជាបញ្ហាប្រឈមនានា និងជំរុញឱ្យគ្រប់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជាសមាជិកទាំងអស់ត្រូវយកចិត្តទុកដាក់ និងអនុវត្តបទប្បញ្ញត្តិច្បាប់ការងារឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមលើកកម្ពស់សុខុដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម